adverise with khmeread 0c5c9a72 a3b2 4509 b451 2a1ac1d0dadd

ប៊ិះ​ក្លាយជា​ចំណី​ចោរ បាន​ប្រជាពលរដ្ឋ​ជួយ​ទាន់​

       ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ បានធ្វើ​សកម្មភាព​យក​ដំបង​ដេញ​វាយ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ ម៉ាក Nex មួយគ្រឿង​មិនបាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ប្រផាប់​ប្រ​ភីង​ចាប់បាន​ម្នាក់ ហើយ​ស្វាគមន៍​យ៉ាង​ចាស់ដៃ រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

       ហេតុការណ៍​នេះ​កើតហេតុ វេលា​ម៉ោង៧​យប់​ថ្ងៃទី​១២​ ខែឧសភា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ខាងត្បូង​សាលា​កូរ៉េ ស្ថិតក្នុង​ភូមិ​ស្រែ​ដែក​ជៈ សង្កាត់​សំរោងក្រោម​ខណ្ឌ ពោធិ៍​សែន​ជ័យ។

       ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊ូ ចាន់ថា ហៅ ហ៊ី​វ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម​ស្រុកកំណើត​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ក្នុង​សប្ប​កម្ម​ធ្វើ តុ ទូ សង្កាត់​សំរោងក្រោម ។​

       ចំណែក​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ មួន ចាន់​មុន ភេទ​ប្រុស អាយុ២៣​ឆ្នាំ មុខរបរ​ជាងសំណង់ ត្រូវជា​ប្តី ចំណែក​ប្រពន្ធ ឈ្មោះ ភី ថា​វិ​ន អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ទាំង​២​នាក់​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ស្រែ​ដែក​ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក NEX ពណ៌ផ្កាឈូកលា​យស​ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-0224។​

       ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ទៅ​ចូលរួម​ពិធី​ខូ​ប​កំណើត​មិត្ត​ភ​ក្ត្រ័​នៅ​កោះ​ពេជ្រ ខណៈពេល​ជិះ​ដល់​កន្លែងកើតហេតុ ស្ថិតនៅ​ខាងត្បូង​សាលា​កូរ៉េ ភូមិ​ស្រែ​ដែក​ជៈ ជនរងគ្រោះ​បាន​ចូល​ចាក់​សាំង​ហើយក៏​ឈប់​ចាំ​បងប្អូន​មិត្ត​ភ​ក្ត្រ័​ដែល​ជិះ​មក​តាម​ក្រោយ​ចំនួន​២​ម៉ូតូ​ទៀត។​

       ពេលដែល​កំពុង​អ​ង្កុ​យ​ចាំ​នោះ ប្រពន្ធ​បាន​ក្រ​ឡែក​ទៅក្រោយ​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ ហ៊ី​វ ស្លៀកខោ​លី​អូ ក្រ​ព័ទ្ធ​ដៃ​ទៅក្រោយ ដោយមាន​កាន់ដំបង​ផង រួមទាំង​បក្សពួក​៣​នាក់​ទៀត ដើរ​សំដៅ​មករក​ជនរងគ្រោះ​ទាំង​២។​

       ឃើញ​ដូចនេះ​បុរស​ជា​ប្តី​បាន​ស្រវា​យក​កូនសោ​ម៉ូតូ​បញ្ឆេះ​ឌុប​ប្រពន្ធ​ជិះ​ចេញទៅ​ឈប់​កន្លែង​ផ្សេង​មាន​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ តែ​ជនសង្ស័យ​នៅតែ​រត់​ដេញតាម​ទៀត​ធ្វើឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​គេច​ចេញពី​កន្លែង​នោះ​ឆ្ពោះ​ទៅផ្ទះ​ពូ។​

       ពេលទៅដល់​ផ្ទះ​ពូ ជនរងគ្រោះ​ទាំង​២​បាន​ប្រាប់​ហេតុការណ៍​ទាំងអស់ ហើយ​លោកពូ​ជនរងគ្រោះ​បាន​កោះហៅ​អ្នកភូមិ​ឱ្យជួយ​ដេញចាប់​ជនសង្ស័យ​វិញ រហូតដល់​ការដ្ឋាន​សំណង់​មួយកន្លែង ក៏​ព​ទ្ធ័​ចាប់បាន​ម្នាក់ ចំណែក​៣​នាក់​ទៀត​រត់​រួច​បាត់។​

       ក្រោយពេល​ឃាត់ខ្លួន​ដល់​ប៉ុស្តិ៍ប៉ូលីស សំរោងក្រោម ហើយ​ធ្វើការ​សាកសួរ ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​ទេ ទើប​ខាង​សម្ថ​កិច្ច​បាន​ត្រឹម​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​មួយ​យប់​សិន។ ចំណែក​ម៉ូតូ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ​ក្នុងពេល​ជាមួយគ្នា​នោះដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់