adverise with khmeread 0c280b49 363b 45e4 be91 e21827b3fa87

រថយន្ត​នីសា​ន់​១​បាំង​ក​ន្កះ​ដឹក​ស្វាយ ដាច់​កង់​អូស​ដាច់​ថ្នល់​ជាង​១០​ម៉ែត្រ​លើ​ស្ពាន​

    ភ្នំពេញ ៖ រថយន្ត​ដឹក​ស្វាយ​ម៉ាក​នីសា​ន់​មួយគ្រឿង​បាន​ផ្ទុក​លើស​ទំងន់ ខណៈ​ឆ្លងកាត់​រង្វង់​មូល​ជ្រោយចង្វារ​ឡើង​ស្ពាន​បាន​បន្តិច​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង​បណ្តាល​អូស ​និង​ថ្នល់​ដាច់​កៅស៊ូ​ខូចខាត​ជាង​១០​ម៉ែត្រ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់ ថ្ងៃទី១៣ ឧសភា ២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ត្រើយ​ខាងកើត ស្ថិត​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​នីសា​ន់​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ ច​-7944 ភព​2 ដឹក​ស្វាយ​យ៉ាង​ពេញ​សឹង​ហើប​កង់ បើក​តាម​បណ្តោយ​ផ្លូវជាតិ​៦A ទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​មកដល់​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត ឡើង​មកលើ​ស្ពាន​បាន​បន្តិច ស្រាប់តែ​កង់​ខាងក្រោយ​ឆ្វេង ដាច់​ខ្ចៅ​ទាំងអស់​ខ្ទាត​ចេញមកក្រៅ ធ្វើ​រថយន្ត​ស្រុត​ដល់​ថ្នល់​អូស​ដាច់​សាច់​កៅស៊ូ​ស្ពាន​ជ្រោយចង្វារ​ថ្មី ខូ​ត​ខាត​ជាង​១០​ម៉ែត្រ រថយន្ត​ទៅមុខ​លែងរួច។​

    បើតាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​ខាងលើ​បានឱ្យដឹងថា ស្វាយ​នៅលើ​រថយន្ត​ជាង​២​តោន​កន្លះ ដែល​ដឹក​មកពី​ម្តុំ​ព្រែក​ពោធិ៍​ខេត្តកំពង់ចាម មក​ដាក់​នៅ​ផ្សារ​នាគ​មាស​។​

    ក្រោយពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ទៀត​មក​ដឹក​សាង​យក​ស្វាយ​ទាំងអស់​ទៅ​បន្ត ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ក្រុង​មក​វាស់​វេ​ង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ៕​

adverise with khmeread

មតិយោបល់