adverise with khmeread 525d682b 6d4a 4119 a72e d33cdfa5c9f8

បន្ត​ឃាត់​ព្រះសង្ឃ​១​អង្គ និង​កូនសិស្ស​៣​នាក់​ថែមទៀត ពាក់​ព័​ន្ឋ​គ្រឿងញៀន​

    ស្វាយរៀង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង​បាន​ឃាត់​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​បន្ត​ឃាត់​ព្រះសង្ឃ​១​អង្គ និង​កូនសិស្ស​៣​នាក់​ថែមទៀត ពាក់​ព័​ន្ឋ​គ្រឿងញៀន​នៅក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ព័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជាស​ង្ឃ​ឈ្មោះ ខុន វណ្ណឌី ហៅ​ម៊ុ​ក អាយុ​១៦​វស្សា គង់នៅ​វត្ត​ឡ និង​កូនសិស្ស​៣​នាក់​មាន ១.​ឈ្មោះ ពុត ចាន់ អាយុ​២៥​ឆ្នាំ ២.​ឈ្មោះ សូរ ចំរើន អាយុ​១៧​ឆ្នាំ និង ៣.​ឈ្មោះ ជុំ សារិទ្ធ អាយុ​១៧​ឆ្នាំ អ្នក​ទាំង​៣​ស្នាក់​ក្នុង​វត្ត​ឡ​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង។​

    ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​ជា​លទ្ធផល​គឺ​វិជ្ជមាន ទាំងអស់ ដោយ​សមត្ថកិច្ច​បានប្រគល់​ព្រះសង្ឃ​មួយអង្គ​ទៅ​ឲ្យ​គណៈកម្មការ​ផ្សឹក ហើយ​ទើប​នាំខ្លួន​មកកាន់​ស្នងការ​ខេត្តស្វាយរៀង។​

    បច្ចុប្បន្ន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​បាន​កសាង​សំនុំរឿង​ជនសង្ស័យ​ទាំង​៤​នាក់​ចាត់ការ​តាមច្បាប់ និង​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ។​

    គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​១០ នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង សហការ​ជាមួយ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្វាយទាប និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​សំបួរ ចុះបង្ក្រាប និង​ចាប់​ឃាត់​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ចំនួន ០៥​អង្គ​/​នាក់ នៅក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ព័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។​

    ជនសង្ស័យ​ដែល​ឃាត់​នៅ​គ្រានោះ​ទី​១.​ឈ្មោះ រ៉ាត់ ទូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជាប់ចោទ​ពីបទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៤​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់ គ្រឿង​ញៀន​​មួយចំនួនទី​២.​ព្រះនាម ខឹម ឌី ព្រះជន្ម ១៧​ព្រះវស្សា  ទី​៣, ព្រះនាម នូ សា​វិ ព្រះជន្ម ១៧ ព្រះវស្សា ទី​៤,​ព្រះនាម អ៊ុំ ភា​រំ ព្រះជន្ម ១៥ ព្រះវស្សា និង​ទី​៥,​ព្រះនាម ពៅ ស្វាយ ព្រះជន្ម​១៤ ព្រះវស្សា ដែល​ព្រះសង្ឃ​ទាំង​បួន​អង្គ​នេះ គឺពាក់ព័ន្ធ​និង​ការ​ឆាន់​គ្រឿងញៀន។​

    សរុបមក​ដល់ពេលនេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន​៩​អង្គ​/​នាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់