adverise with khmeread 1

Tom Hiddleston នឹង​ទទួលបាន​ឱកាស​ជំនួស​តំណែង Daniel Craig ក្នុងនាម​ជា​តួអង្គ James Bond?

    ​បន្ទាប់ពី​មាន​ព័ត៌មាន​លេច​ឮថា Tom Hiddleston បាន​ជួប​ពិ​ក្សា​ជាមួយនឹង​អ្នកដឹកនាំ​ខ្សែភាពយន្ត James Bond លោក Sam Mendes និង​ផលិតករ Barbara Broccoli នៅក្នុង​ទីក្រុង​ឡុង​ដ៍​កាលពីពេល​ថ្មីៗ​នេះ បាន​ជំរុញឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ចុះផ្សាយ​ពាសពេញ​សារព័ត៌មាន​អង់គ្លេស​ថា​គាត់​នឹង​ត្រៀមខ្លួន​ទទួល​តំណែង​ក្នុងនាម​ជា​តួអង្គ 007 ។​

​    ​តារា​សម្ដែង​អង់គ្លេស​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្ពស់បំផុត​ជាមួយនឹង​ការដើរ​តួ​ជាស​ត្រូវ​របស់​តួអង្គ Thor នៅក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម Marvel រូបនេះ ត្រូវបាន​គេ​ជឿជាក់ថា​គាត់​នឹង​ទទួលបាន​ឱកាស​ជំនួស​តំណែង​តារា​សម្តែង​ក្នុង​រឿង "Spectre" លោក Daniel Craig ក្នុង​តំណែង​ជា​តួឯក​ថ្មី​របស់​ខ្សែភាពយន្ត​ចារកម្ម​ដែលមាន​ភាពល្បីល្បាញ​ជាច្រើន​ជំនាន់​មកនេះ​។​

​    ​តារា​សម្តែង​វ័យ ៣៥ ឆ្នាំ​រូបនេះ បាន​ចូលរួម​ជួប​ពិ​ក្សា​ជា​លក្ខណៈ​ឯកជន​មួយ​ជាមួយនឹង Mendes និង Broccoli នៅឯ​ក្លឹប​សមាជិក Soho House ក្នុង​រដ្ឋធានី​ប្រទេស​អង់គ្លេស​ក្នុង​សប្តាហ៍​នេះ ហើយ​អ្នកឃ្លាំមើល​ម្នាក់​បាន​អះអាងថា "​ដំបូង​វា​គឺជា Barbara, Tom និង​បុរស​វ័យក្មេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ម្នាក់ទៀត​។ បន្ទាប់មក Sam Mendes បាន​ចូលរួម​នៅ​អំឡុង​ម៉ោង ១១​យប់ ហើយ​ពួកគេ​នៅ​ទីនោះ​រហូតដល់​ម៉ោង ១​យប់​...​មានការ​សើច​ក្អាកក្អាយ​ជាច្រើន ពួកគេ​ទាំងនោះ​មើលទៅ​ហាក់ដូចជា​មានឱកាស​រី​ករាយ​មួយ​ដ៏​សម្បើម​អ៊ីចឹង​"​។​

​    ​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត "Spectre" វ័យ ៤៨ ឆ្នាំ Daniel Craig ត្រូវបាន​គេ​ជឿជាក់ថា​កំពុង​នឹង​ពិចារណា​ជាមួយនឹង​ការព្យួរ​អាជីព​របស់គាត់ ខណៈដែល​តារា​សម្តែង​មួយចំនួនទៀត​ក៏​ទំនង​នឹង​ទទួលបាន​ការជំនួស​តំណែង​របស់គាត់​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់