5cd53726 68e6 44cc a81c 0809879bad69

បើកបរ​អត់​ភ្នែ​​ក !!! រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថោង ស៊ី​ង​បុក​បង្កាន់ដៃស្ពាន​

     ភ្នំពេញ ៖ រថយន្តក្រុង​ធុន​ធំ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថោង ស៊ី​ង បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អ្នកបើកបរ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​បុក​បង្កាន់ដៃស្ពាន បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​អ្នកបើកបរ​កៀប​ជាប់​កាប៊ីន​មុខរបួស​ធ្ងន់។ ចំណែក​អ្នកដំណើរ​ម្នាក់​ព្រ​លឺ​ង​នៅ​ចុង​សក់។​

     គ្រោះថ្នាក់​ខា​លើ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​អា ត្រង់ចំណុច​ស្ពាន​លេខ​១ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា។​

     ប៉ូលិស​និយាយថា រថយន្ត​បង្កហេតុ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​ខាងមុខ​ទាំងស្រុង និង​ធ្វើ​ឲ្យ​អ្នកបើកបរ​របួសធ្ងន់​កៀប​ជាប់​កាប៊ីន ក៏​ត្រូវបាន​សមត្ថកិច្ច​និង​ខាង​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​អារផ្ដាច់​ដែក​ទាញយក​អ្នកបើកបរ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យ៉ាងតិច​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បានរៀបចំ​រួចជាស្រេច ការពារ​ក្រែង​មាន​អគ្គិភ័យ​ឆាបឆេះ បង្កឡើង​ដោយ​ការប្រើ​ម៉ាស៊ីន​កាត់ផ្ដាច់​ដែក​ដើម្បី​រំដោះ​អ្នកបើកបរ​នោះ​។​

     ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថោង ស៊ី​ង មិន​ត្រឹមតែ​រង​នូវ​ការរិះគន់​ពី​អ្នកដំណើរ ថា​ក្រុមហ៊ុន​នេះ​ខ្វះ​ភាព​ទទួលខុសត្រូវ គ្រប់គ្រង​លើ​អ្នកបើកបរ បណ្ដាល​ឲ្យ​មាន​ករណី​ធ្វេសប្រហែស​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​មួយ​នេះ​គឺជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចេញពី​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចេញមុខ​ស៊ីឈ្នួល​ដឹកទំនិញ​គេចពន្ធ​ជាដើម​៕

អ្នកនឹងចូលចិត្ត

មតិយោបល់