adverise with khmeread 13e4f90a 459a 482c b82a 71bfdec20c27

កើតថ្ងៃខែរួមគ្នា ស្លាប់ក៏ក្នុងថ្ងៃខែរួមគ្នា

     កំពង់ស្ពឺ ​៖ បុរស​២​នាក់​ជា​បងប្អូន​ភ្លោះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​រថយន្ត​កាមរី​មួយគ្រឿង​បើក​បុក​ពីមុខ​ពេញទំហឹង ខណៈ​ជនរងគ្រោះ​កំពុងបើក​ម៉ូតូ កាលពី​នៅវេលា​ម៉ោង​៥​ និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ត្រង់ចំណុច​ភូមិ​ទួល​ព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរីពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2A-8359 បើកបរ​ដោយ​ឈ្មោះ ​សុទ្ធ សម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ភ្នៅ ឃុំ​វល្លិ​សរ ធ្វើដំណើរ​ពី​លិចទៅ​កើត​។​

     លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-4260 បើកបរ​ដោយ​ឈ្មោះ ​ឆាង រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ឌុប​មនុស្ស​ម្នាក់​ឈ្មោះ​ ឆាង រួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ត្រូវជា​បងប្អូន​ភ្លោះ​) ដែល​កំពុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់ នៅ​កន្លែងកើតហេតុ​តែម្តង​។​

     បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ខូច​ខាត់​កំរិតធ្ងន់ រថយន្ត​ខូច​ខាត់​កំរិត​ស្រាល ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំរោង​ទង​រង់ចាំ​ដោះ​គ្នា​ជា​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់