adverise with khmeread Ar 160519700

គួរឱ្យ​កោតសរសើរ​! អ្នកបើក​រថភ្លើង​ប៉ូឡូញ​ប្រាប់​ឱ្យ​អ្នកដំណើរ​ប្រយ័ត្ន​គ្រោះថ្នាក់​នៅខាងមុខ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ពេញ​រថយន្ត​ខូច​ជាប់​លើផ្លូវ​រទេះភ្លើង​

    ​អ្នកបើក​រថភ្លើង​ម្នាក់​ក្នុង​ភាគ​ខាងលិច​ប្រទេស​ប៉ូឡូញ​ត្រូវ​បានទទួល​ការ​សា​រទ ចំពោះ​ការ​ក្លាយជា​វីរៈបុរស​សម្រាប់​ការជួយ​សង្គ្រោះ​អ្នកធ្វើដំណើរ​ពី​ការរង​របួស ខណៈដែល​រថភ្លើង​បាន​បុក​ទៅនឹង​រថយន្ត​ដឹកទំនិញ​ដែល​ឈប់​នៅលើ​ផ្លូវ​រទេះភ្លើង​។​

​    ​វីដេអូ​ពី​រថភ្លើង​បង្ហាញ​អ្នកបើក​រថភ្លើង​លោក Mateusz Szymanski រត់​យ៉ាង​ប្រញាប់ប្រញាល់​នៅក្នុង​រថភ្លើង​និង​ប្រកាសអាសន្ន​ឱ្យ​អ្នកដំណើរ​ប្រុងប្រយ័ត្ន​។ គាត់​បាន​ប្រាប់​អ្នកដំណើរ​ឱ្យ​នាំគ្នា​ក្រាប​ទៅ​ដី មុនពេល​រថភ្លើង​បុក​រថយន្ត​កាលពី​ថ្ងៃទី​១៩ មេសា​។ 

​    ​ចំណែក​មួយ​ភាគ​ទៀត​នៃ​វីដេអូ​បង្ហាញ​ពី​ការបុក​រថយន្ត​ដឹកទំនិញ​នោះ​។ ក្នុង​ឧបទ្ទវ​ហេតុនេះ​មិនមាន​អ្នករងរបួស​នោះទេ​។​

​    ​លោក Szymanski បាន​ប្រាប់​ទៅ​ទូរទស្សន៍ TVN24 ថា គាត់​បាន​ទាញ​ហ្វ្រាំង​សង្គ្រោះបន្ទាន់​និង​បាន​ទៅប្រាប់​អ្នកដំណើរ​ប្រុងប្រយ័ត្ន ខណៈដែល​រថភ្លើង​បើក​ក្នុង​ល្បឿន ១១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើក​ពី​ទីក្រុង Wagrowiec ទៅ​ទីក្រុង Poznan ។​

​    ​នាយក​ស្ថានីយ​រថភ្លើង​លោក Krzyztof Ryfa បាន​និយាយថា "​យើង​អាច​និយាយថា គាត់​បាន​ជួយ​មនុស្ស​ពី​ការរង​របួស​បាន​ទាំងអស់​"៕

 

adverise with khmeread
ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់