adverise with khmeread A34a422a e67e 4e89 8086 6939e3fc708c

ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​រំលោភ​កុមារី​២​នាក់​បានសម្រេច​ជាប់​ខ្នោះ​

    ប៉ៃលិន ៖  ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ឃាត់ខ្លួន​នា​ថ្ងៃទី ១៣​ខែ ឧសភា ឆ្នាំ 2016 វេលា​ម៉ោង ២​និង ៣០ នាទី​រសៀល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​២​នាក់​បានសម្រេច​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ កាន ជីវ័ន្ត ​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ រស់នៅក្នុង​​ម​ណ្ឌ​ល​កុមារកំព្រា ​ស្ថិតនៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា​​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

     ការចាប់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​១៧៨/​ព ស​ចុះ​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ២០១៦​​ របស់លោក​ព្រះរាជ​អ​ជ្ញា​រង​ថុល គឹម​ហឹ​ង ក្នុងករណី​រំលោភ​សេពសន្ថវៈ​លើ​អ​នីតិ​ជ​ន​ចំនួន​ពីរ​នាក់ គឺ​ម្នាក់​​អាយុ​០៧​ឆ្នាំ​​ និង​ម្នាក់ទៀត​អាយុ​០៦​ឆ្នាំ​អ្នក​ទាំងពីរ រស់នៅក្នុង​មណ្ឌលកុមា​កំព្រា​ជាមួយ​ជនសង្ស័យ​ខាងលើ។​

      បន្ទាប់ពី​បាន​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់