500440306

អាល់​ប៊ុ​ម 25 ដែលមាន​បទ​ល្បី Hello របស់​នាង Adele ក្លាយជា​អាល់​ប៊ុ​ម​លក់ដាច់​បំផុត​ក្នុង​សហរដ្ឋអាមេរិក​

​អាល់​ប៊ុ​ម​ថ្មី 25 របស់​នាង Adele កំពុង​លក់ដាច់​ខ្លាំង​សម្បើម​ណាស់​នៅ​សហរដ្ឋអាមេរិក ដោយបាន​វ៉ា​ដាច់​អាល់​ប៊ុ​ម​មុន​របស់ខ្លួន​ទៅទៀត​គឺ​អាល់​ប៊ុ​ម 21  ដើម្បី​បំបែក​កំណត់ត្រា​អាល់​ប៊ុ​ម​លក់ដាច់​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។

​វេ​ប​សាយ Billboard បានបង្ហាញ​ឲ្យ​ដឹងថា អាល់​ប៊ុ​ម​នេះ​លក់បាន​ច្រើនជាង​អាល់​ប៊ុ​មណាៗ​ទាំងអស់​ក្នុង​សហរដ្ឋអាមេរិក ចាប់តាំងពី​អាល់​ប៊ុ​ម​ទី​ពីរ​របស់​តារាចម្រៀង​រូបនេះ​បានចេញ​ក្នុង​ឆ្នាំ ២០១១ មក​។

​អាល់​ប៊ុ​ម​នេះ​ឥឡូវ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ​លើ​តារាង​របស់ Billboard អស់​រយៈពេល ៤ សប្តាហ៍​ជាប់​គ្នា​មកហើយ ដោយសារ​តែមាន​ការលក់​ដាច់​យ៉ាងខ្លាំង​។ ការលក់​អាល់​ប៊ុ​ម 25 បាន​កើន​ដល់​ចំនួន ៥,៩៨ លាន​ឌី​ស​មកទល់​ឥឡូវនេះ ធៀប​នឹង​អាល់​ប៊ុ​ម 1998 របស់​នាង Taylor Swift ដែល​លក់ដាច់​បំផុត​ត្រឹម​ចំនួន ៥,៥៧ លាន​បន្ទះ​។

​ក្រៅពី​លក់ដាច់​នៅ​អាមេរិក អាល់​ប៊ុ​ម​នេះ​ក៏​លក់ដាច់​បំផុត​នៅ​អង់គ្លេស​ដែរ បន្ទាប់ពី​ក្លាយជា​អាល់​ប៊ុ​ម​ដែល​លក់បាន ១ លាន​បន្ទះ​លឿន​បំផុត​ក្នុង​ចក្រភព​អង់គ្លេស​។

​អាល់​ប៊ុ​ម 25 ក៏​ក្លាយជា​អាល់​ប៊ុ​ម​លក់ដាច់​លឿន​បំផុត​ក្នុង​អាមេរិក​ផងដែរ ដោយបាន​បំបែក​កំណត់ត្រា​មុន​ដែល​គ្រង​ដោយ​អាល់​ប៊ុ​ម No Strings Attached របស់​ក្រុម N*SYNC ដែល​ចេញ​កាលពី​ឆ្នាំ ២០០០​។  

​ទន្ទឹមនេះ បទ​ទីមួយ​នៅក្នុង​អាល់​ប៊ុ​ម​គឺ​បទ Hello បានក្លាយ​ជា​បទ​ដែល​គេ​ដោ​ន​ឡូត​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​តែ ១ សប្តាហ៍​, ក្លាយជា​ចម្រៀង​ដែល​គេ​ចាក់​ស្តាប់​តាម​អ៊ី​ន​ធឺ​ណេ​ត​ច្រើនជាងគេ​តែ​ក្នុង​រយៈពេល ១ សប្តាហ៍​, និង​ក្លាយជា​វីដេអូ​ទើប​បង្ហោះ​ថ្មី​ដែល​ឆាប់​ល្បី​បំផុត​ក្នុង​ឆ្នាំ ២០១៥ នៅលើ YouTube៕

​វីដេអូ​បទ Hello ដែល​ល្បី​ជាងគេ​ក្នុង​អាល់​ប៊ុ​ម 25

 

ប្រភព៖ ​មេត្រូ​

មតិយោបល់