adverise with khmeread Untitled 1

យន្តហោះចុះចតជាបន្ទាន់ បន្ទាប់ពីអតីតតារាស្រី Harlee McBride ស្រវឹងស្រាឡូឡា

          អតីត​តារាស្រី Harlee MacBride ដែល​ធ្លាប់បង្ហាញមុខក្នុងភាព​យន្ត​បែប​ក្តៅសាច់​អំឡុងទសវត្សរ៍ឆ្នាំ​១៩៧៧​នោះ ត្រូវ​បាន​តុលាការ​បង្គាប់ឲ្យ​បង់ប្រាក់​ពិន័យ​ ២៥.០០០​ផោន បន្ទាប់ពី​កាយវិកា​ស្រវឹងស្រា​របស់អ្ន​កស្រី​ធ្វើឲ្យ​យន្ត​ហោះ​បង្ខំចិត្ត​ចុះចតជាបន្ទាន់។

          Harlee MacBride ដែល​បាន​បង្ហាញ​មុខ​ក្នុងរឿង “Young Lady Chatterley”​ និង​ភាគបន្តបន្ទាប់របស់ភាពយន្តនេះ ចាប់ផ្តើម​ស្រែក​ឡូឡា​ បោះ​ចោល​​ថាស​ម្ហូប ហើយ​ត្រូវ​បាន​បណ្តេញ​ចុះពី​ជើងហោះហើ​រពីទីក្រុងញូវយ៉ក​ទៅ​ទីក្រុងប៉ារីស កាលពីខែតុលា​ឆ្នាំ​២០១៤។

          Harlee MacBride វ័យ៦៧​ឆ្នាំ​ ដែលរៀបការ​ជាមួយតារា​ភាព​យន្ត Richard Belzer បាន​ចូល​រួមពិធីបុណ្យ​សពម្តាយ​របស់គាត់ តែប៉ុន្មាន​ម៉ោង​មុនពេលធ្វើ​ដំ​ណើរ​តាមជើងហោះហើរនេះ។

          តាមព័ត៌មានថា McBride បានទទួល​ទាន​ស្រា​មុនពេល​ឡើងជិះយន្ត​ហោះ ហើយ​ក្រុម​អាកាសយានិកត្រូវបាន​ណែនាំ​មិន​ឲ្យ​បម្រើ​ស្រាដល់​អ្នក​ស្រីទៀតទេ។

          ចៅក្រម​បាន​បង្គាប់ឲ្យ​អ្នក​ស្រី McBride បង់​ប្រាក់ ២៦.៤៣៣,៣៩​ដុល្លារ​កាណាដា​​សម្រាប់ថ្លៃខូចខាតនិងប្រាក់ពិន័យ​១០.០០០ដុល្លារ​កាណាដា​ផ្សេង​ទៀត​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់