adverise with khmeread 1

​វីដេអូ Live លើ Facebook របស់ G.E.M ដែល​ភ្លាត់ស្នៀត​លេច​ខោ​ក្នុង​បានក្លាយ​ទៅជា​ប្រធានបទ​ក្តៅគគុក​នៅ​ហុងកុង​

    ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ តារាចម្រៀង​ប៉ុប​ចិន G.E.M បាន​ស្វាគមន៍​ប្រិយមិត្ត​របស់​នាង​នៅលើ​បណ្តាញ​សង្គម Facebook ជាមួយនឹង​វីដេអូ Live ផ្ទាល់​របស់​នាង ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ពី​ទីតាំង​ដំណើរ​កម្សាន្ត​ជាមួយនឹង​បុគ្គលិក​របស់​នាង​នៅលើ​ដង​វិថី Nathan ។​

​    ​នៅក្នុង​វីដ​អូ​របស់​នាង នាង​បាន​ស្វាគមន៍​ប្រិយមិត្ត​របស់​នាង​ជាមួយ​កាយវិការ​សប្បាយរីករាយ ហើយ​នាង​បាន​និយាយ​ពាក្យ​ផ្សព្វផ្សាយ​ទៅដល់​ទីក្រុង​ហុងកុង​មួយ​នេះ​ថា ទីក្រុង​នេះ​ល្បីល្បាញ​ខាង​ទិដ្ឋភាព​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​របស់ខ្លួន​។ បន្ទាប់មកទៀត G.E.M បានបង្ហាញ​កាយវិការ​ថា​នាង​កំពុង​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នានា​នៅពេល​មួយ​នោះ​ផងដែរ ហើយ​នាង​មិន​វិលត្រឡប់​ទៅផ្ទះ​វិញ​ឡើយ​រហូតដល់​ពាក់កណ្តាល​រាត្រី​។​

​    ​G.E.M មើលទៅ​ហាក់ដូច​ជាមាន​សេចក្តីរំភើប​ខ្លាំង​នៅក្នុង​វីដេអូ​មួយ​នោះ ដែល​នាង​បានធ្វើការ​ហក់លោត​ពោរពេញ​ទៅដោយ​ភាពសប្បាយ​រី​រាយ​។ ទោះជា​យ៉ាងណាក្តី រូបថត​មួយ​សន្លឹក​ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​របស់​នាង ដោយ​វា​ត្រូវបាន​យកចេញ​ពី​វីដេអូ​របស់​នាង ដែល​ផ្តិត​ដោយ​ទូរស័ព្ទដៃ​របស់​បុគ្គលិក​របស់​នាង ដែល​វា​បានបង្ហាញ​ពី​ការចាប់​ជាប់​ចំ​ចំណុច​ពិសេស​របស់ G.E.M ។​

​    ​ទោះជា​យ៉ាងណាក្តី រូបថត​មួយ​សន្លឹក​នោះ​ត្រូវបាន​គេ​បិតបាំង​ជាមួយនឹង​រូបភាព Emoji ហើយ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​មួយរូប​បាន​អះអាងថា G.E.M បានបង្ហាញ​ខោ​ក្នុង​ដោយ​ចៃដន្យ​នៅក្នុង​រូបថត​មួយ​សន្លឹក​នោះ​។ ស្របពេល​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រំពឹងទុក​មុន​ថា រូបថត​មួយ​សន្លឹក​នេះ​នឹង​ហក់​ចូលទៅ​កាន់​ទំព័រមុខ​របស់​សារព័ត៌មាន​ហុងកុង​មិនយូរ​មិនឆាប់​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Jaynestars

មតិយោបល់