Pp facebook news getty

អ្នក​ត្រូវតែ​លុប​ព័ត៌មាន​ទាំងនេះ​ចេញពី Facebook ចាប់ពី​ឥឡូវនេះ​ទៅ​!!!

    ​បណ្ដាញ​សង្គម Facebook ដឹង​គ្រប់​អ្វីៗ​ដែល​អ្នក​បាន​ចែករំលែក​កាន់​មិត្ត​ភ័ក្ដិ​ដើម្បី​ជួយ​អ្នក​ក្នុងការ​ស្វែង​មិត្ត​ចាស់ៗ ប៉ុន្ដែ​ការចែករំលែក​នោះ​ចំណុច​អវិជ្ជមាន​ភ្ជាប់​មកជា​មួយ​ផងដែរ​។​

​    ​ព័ត៌មាន​ជាច្រើន​ដែល​បាន​ផ្ទុក​និង​ចែករំលែក​នៅលើ Facebook អាច​ត្រូវគេ​យកទៅ​ព្យាបាទ ហើយ​វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​រាល់​ទិន្នន័យ​ទាំងអស់នោះ​។​

​    ​ដោយសារ​ហេតុនេះហើយ​ទើប​លោកអ្នក​ត្រូវ​លុបចោល​នូវ​ព័ត៌មាន​ខាងក្រោម​នេះ​ចេញពី Facebook ចាប់ពី​ឥឡូវនេះ​ទៅ​។​

​    ​១. ចំណាប់អារម្មណ៍​របស់​អ្នក (Your Interests)
​    ​Facebook ប្រើ​មុខងារ​នេះ​សម្រាប់​ទាញយក​ពាណិជ្ជកម្ម ដោយ​ផ្អែកលើ​ចំណាប់អារម្មណ៍​របស់​អ្នកសរសេរ​នៅលើ​ប្រអប់​ចំណាប់អារម្មណ៍​មួយ​នេះ​។ ហើយ​ចំណាប់អារម្មណ៍​របស់​អ្នក​ដែល​ខំ​លាក់ទុក​នោះ​ត្រូវបាន​លេច​ធ្លាយ​ពេញ Facebook​។​

​    ​២. ថ្ងៃខែ​ឆ្នាំ​កំណើត​
​    ​ឱ្យតែ​ដល់​ថ្ងៃកំណើត​ម្ដង​អ្នកនឹង​ទទួល​បានការ​ជូនពរ​ពី​មិត្ត​ភ័ក្ដិ​របស់​អ្នក​។ ប៉ុន្ដែ​អ្នក​មិនបាន​ដឹងថា ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​អ្នកមាន​គ្រោះថ្នាក់​យ៉ាងណាទេ​។​

​    ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​អ្នក​អាច​ត្រូវបាន​គេ​យក​ទៅលើ​ធនាគា​របស់​អ្នក និង​គណនី​ផ្ទាល់ខ្លួន​ផ្សេងៗ​បាន ដូច្នេះ​លុប​វា​ចោល​ទៅ​។​

​    ​៣. លេខ​អាសយដ្ឋាន​
​    ​ពិតណាស់​អ្នក​មិន​ចង់​ផ្ញើ​លេខ​អាសយដ្ឋាន​ទៅ​ជន​ចម្លែក​នោះទេ​។ ប៉ុន្ដែ​អ្នក​បានធ្វើឱ្យ​កើត​កំហុស​ដោយ​ចៃដន្យ នៅពេល​អ្នកលេង Facebook ដោយសារតែ​ការបង្ហាញ​អាសយដ្ឋាន​ឱ្យ​មិត្ត​ក្រៅរបង​បានឃើញ​។​

​    ​វា​ពិតជា​ល្អ​ណាស់​នៅពេល​អ្នក​ដាក់​អាសយដ្ឋាន​លើ Facebook របស់​អ្នក នៅពេល​អ្នកមាន​គម្រោង​ព្រឹត្តិការណ៍​ណាមួយ វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យគេ​ស្វែងរក​។ ប៉ុន្តែ​ប្រសិនជា​អ្នក​ចង់​ប្រាប់​មនុស្ស​នូវ​ទីតាំង​របស់​អ្នក គួរ​ធ្វើ​វា​នៅក្នុង​សារ​ឯកជន​ល្អ​ជាង ចៀសវាង​ជន​ចម្លែក​ដែលមាន​គំនិត​មិនល្អ​បានដឹង​ពី​ទីតាំង​របស់លោក​អ្នក​។​

​    ​៤. ទីកន្លែង​ធ្វើការ​របស់​អ្នក​
​    ​ការបង្ហាញ​ទីកន្លែង​ធ្វើការ​គឺជា​រឿង​មួយ​គ្រោះថ្នាក់​សម្រាប់​អាជីព​ការងារ​របស់​អ្នក​។ ប្រសិនបើ​អ្នកដាក់ពាក្យ​ធ្វើការ​កន្លែង​ណាមួយ រួច​និយាយ​រាល់​ព័ត៌មាន​ប្រាប់​ដល់​និយោជក​ណាមួយ ពួកគេ​ច្បាស់​ជា​មិនទាន់​ជឿ​លោកអ្នក ១០០ ភាគរយ​ទេ​។ និយោជក​ទាំងនោះ​នឹង​ស្វែងរក​ព័ត៌មាន​បន្ថែម​របស់​អ្នក​នៅលើ Facebook ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​លោកអ្នក​កំពុង​ជាប់​ធ្វើការ​កន្លែង​ណា​ផ្សេង​ឬក៏​អត់​។ ប្រសិនបើ​ពួកគេ​សង្កេតឃើញ​លោកអ្នក​កំពុងធ្វើការ​កន្លែង​ផ្សេង ហើយ​មក​ដាក់ពាក្យ​កន្លែង​ពួកគេ នោះ​ជា​រឿង​គ្រោះថ្នាក់​មួយ ករណី​ពួកគេ​សួរដេញដោល​មនុស្ស​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ដែល​លោកអ្នក​កំពុងធ្វើការ និង​ស៊ើប​ប្រវត្តិ​ផ្លូវការ​របស់​អ្នក​។ លោកអ្នក​អាច​នឹង​អស់​ឱកាស​ការងារ​ថ្មី​ដោយ​មិនដឹង​ខ្លួន​។ 

​    ​៥. រឿង​អាម៉ាស់​និង​រឿង​ចាស់ៗ​
​    ​Facebook បានធ្វើ​ឱ្យអស់​តម្លៃ​រប​ស់​អ្នក ដោយសារតែ​ការបង្ហាញ​រឿង​ចាស់ៗ​និង​រឿង​អាម៉ាស់​របស់​អ្នក​នៅលើ Facebook ។ យក​ល្អ​គួរ​លុបចោល​ព័ត៌មាន​ទាំងនោះ​ឱ្យបាន​ឆាប់​កាន់តែ​ល្អ​មុនពេល​មិត្ត​ថ្មី​របស់​អ្នក​បានដឹង​៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់