adverise with khmeread 0

តារា​ថៃ នាង Chompoo Araya ទាក់ទាញ​ការចាប់អារម្មណ៍​ជាងគេ​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រទេស​បារាំង​

    ​នាង Chompoo Araya កំពូល​តារា​សម្តែង​រប​ស់​ថៃ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងជាងគេ​នៅ​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រទេស​បារាំង ដែល​បាន​ប្រារព្ធ​ឡើង​តាំងពី​ថ្ងៃ​ពុធ និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី ២២ ឧសភា​។ 

​    ​នៅ​រាត្រី​បើកឆាក​កម្មវិធី មាន​តារា​ល្បី​ជាច្រើន​បាន​ចូលរួម ហើយ​តារា​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​មានដូចជា នាង Victoria Beckham, នាង Julianne Moore, នាង Kirsten Dunst, នាង Bianca Balti, នាង Anna Kendrick, នាង Eva Longoria, នាង Naomi Watts, នាង Susan Sarandon, នាង Vanessa Paradis, និង​តារា​ថៃ នាង Chompoo Araya ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ជាងគេ​ដោយសារតែ​ឈុត​សិច​ស៊ី​គួរឱ្យ​ព្រឺព្រួច​របស់​នាង​៕

adverise with khmeread
ប្រភព៖ irishexaminer

មតិយោបល់