ប៉ៃលិន ៖ បុរសម្នាក់ត្រូវបានប៉ូលិសផែនព្រហ្មទណ្ឌចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរស័ព្ទiPhone6s។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មៀន ហ្វុង អាយុ ៣២ឆ្នាំ រស់នៅភូមិ មិនពិតប្រាកដ មុខរបរមិនពិតប្រាកដ បានលួចទូរស័ព្ទ១គ្រឿង ម៉ាក iPhone 6s របស់ជនរងគ្រោះឈ្មោះ អុន វ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុនរបរលក់ទូរសព្ទ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចយកមកលក់នៅ ផ្សារប៉ាហ៊ី សង្កាត់ប៉ៃលិន។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅបង្ក្រាបបានភ្លាមៗ។ បច្ចុប្បន្ន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយឡែក វត្ថុតាង ប្រគល់ជូន ជនរងគ្រោះរួចហើយ៕
