adverise with khmeread Orgasm with zero effort

តើធ្វើដូចម្តេចដើម្បីឈានដល់ចំណុចកំពូលដោយមិនបាច់ប្រឹង? (18+)

សុបិនឃើញសិចមិនមែនជាវិធីតែមួយគត់ ដែលខួរក្បាលរបស់អ្នកអាចមានឥទ្ធិពលលើអារម្មណ៍សម្រើបនោះទេ។ ប្រសិនបើអ្នកប្រើដៃជួយដាស់សម្រើប អ៊ីចឹងឈប់ប្រឹងធ្វើវាតទៅទៀតទៅ ហើយពិចារណាលើរឿងនេះវិញ: ការស្រាវជ្រាវបានបង្ហាញថា គ្រាន់តែនឹកស្រមៃអំពីការរួមភេទក៏អាចធ្វើឲ្យស្ត្រីឈានដល់ចំណុចកំពូលបានដែរ។ ហើយការសិក្សាមួយនៅក្នុងទស្សនាវដ្តី Sexologies បានរកឃើញថា ស្ត្រីដែលមិនបាននឹកស្រមៃពីភាពត្រេកត្រអាលអំឡុងពេលសិចពុំសូវជាឈានដល់ទីបំផុតនៃតំរេកដូចស្ត្រី ដែលបានរវើរវាយពីភាពត្រេកត្រអាល់នោះទេ។ 

អ្នកសិចសាស្ត្រ អ្នកនាង ជេសស៊ីកា អូរៀលី (Jessica O'Reilly) បាននិយាយថា "ដោយសារការមានអារម្មណ៍ច្របូកច្របល់គឺជាផ្នែកប្រឈមបំផុតនោះ ដូច្នេះការស្រមើលស្រមៃពីភាពត្រេកត្រអាលជាមុននឹងអាចធ្វើឲ្យមានភាពស្រើបស្រាលពេញរាងកាយរបស់អ្នកតែម្តង"។ នៅពេលអ្នកកំពុងមានអារម្មណ៍ល្អ ដូចជាពេលកំពុងងូតទឹកផ្កាឈូក ដេកសំដិលលើគ្រែ និងដើរលំហែកាយជាដើម សូមជម្រះភាពស្មុគ្រស្មាញឲ្យអស់ពីក្នុងចិត្តរបស់អ្នក ដូច្នេះទើបអ្នកអាចគិតស្រមៃទៅដល់ភាពត្រេកត្រអាលបានយ៉ាងងាយ។ 

អ្នកនាង អូរៀលី បាននិយាយថា "អ្នកមិនចាំបាច់ទាល់តែគិតដល់ការរួមភេទនោះទេ។ ចូរនឹកស្រមៃពីការទាក់ទាញមនុស្សប្រុសឲ្យនែបនិត្យ ស្រមៃពីការទាក់ទាញមនុស្សប្រុសឲ្យមករួមភេទជាមួយ ឬ ការស្រមៃផ្សេងៗទៀត ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍សម្រើប។ មិនយូរប៉ុន្មាន អ្នកនឹងមានអារម្មណ៍ត្រេកត្រអាលរកអ្វីប្រៀបផ្ទឹមពុំបានពេញរាងកាយ។ លើកក្រោយៗត្រូវប្រើវិធីនេះដើម្បីរួមសិចឲ្យកាន់តែពុះកញ្ជ្រោល (ជាមួយដៃគូក៏បាន ឬសម្រេចកាមខ្លួនឯងក៏បាន)។ ត្រូវធ្វើឲ្យមានអារម្មណ៍ពុះកញ្ជ្រោលជាមុនសិន បន្ទាប់មកពេលក្រោកឡើងអ្នកនឹងមានអារម្មណ៍សើមជោគតែម្តង។ មនុស្សស្រីប្រហែល ៣៧ ភាគរយបានឆ្លងកាត់ទីបំផុតនៃតម្រេក ដោយសារតែការសុបិនសើមនេះ៕

 

ប្រភព៖ វ៉ូមែនហ៊ែលមេក

adverise with khmeread
ប្រភព៖ វ៉ូមែនហ៊ែលមេក

មតិយោបល់