adverise with khmeread Index

ប៉ូលិសខណ្ឌចំការមន ធ្វើការបង្ហាញមុខក្រុមជនសង្ស័យវាយឆក់ប្លន់១០នាក់

    ភ្នំពេញ៖ ក្រុមជនសង្ស័យទាំង១០នាក់ត្រូវបានប៉ូលិសខណ្ឌចំការមន នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ បានធ្វើការបង្ហាញមុខពាក់ព័ន្ធបទល្មើសលួចឆក់ប្លន់យកម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ រួមជាមួយករណីរំលោភ និងករណីគាស់ផ្ទះជាសាធារណៈ។
    ជនសង្ស័យទាំង១០នាក់មានឈ្មោះដូចជា៖  ទី១ ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ(កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ដិដំបង)ទី២ ឈ្មោះ ព្រាប សៃធូ ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅឃុំម្សៅមី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានមុខរបរ ព្រូឡាន(កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ដិ ខ្សែក្រវ៉ាត់)ទី៣ ឈ្មោះ ខៀវ ចិន្ដា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (វាយប្លប់យកម៉ូតូ)ទី ៤ -ឈ្មោះ ហ៊ឹម សុខលាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលចិន ឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ ទី ៥ ឈ្មោះ ស៊ឹម ពេជ្រមនោរម្យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រកដស្នាក់នៅផ្ទះលេខ ៣២z ផ្លូវលេខ ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទី ៦ ឈ្មោះ លី គឹមស៊ុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣សេ ផ្លូវ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទី ៧-ឈ្មោះ ប៊ឹក វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅភូមិស្វាទា ឃុំ ខ្វាវ ស្រុកសំរោង ខេត្ដតាកែវ (វាយប្លប់យកម៉ូតូ)ទី ៨ ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ លេខ ៦៥អា សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក(វាយប្លន់យកម៉ូតូ) និងជនសង្ស័យ ២នាក់ទៀត ដែលទើបនឹងឃាត់ខ្លួនបានកាលពីពេលថ្មីនេះ ក្នុងករណីរំលោភ និងករណីគាស់ផ្ទះ។
    បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់កំពុងសាកសួរនាំនៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន ដើម្បីឈានទៅចាប់ជនសង្ស័យជាបន្ដដែលបានរត់គេចខ្លួន ហើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់