adverise with khmeread 84c7d958 1312 4b93 9e36 56b6257ffbbc   copy

ចោរហារយ​ ​លួច​មួកសុវត្ថិភាព​ជាប់​ខ្នោះ​២​នាក់​

      ភ្នំពេញ ៖ ជ​សង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​១​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ​ខែឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​ និង​២០​នាទី​នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​កែង​ ផ្លូវ​លេខ​១៤៤​ ភូមិ​៥​ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​មួកសុវត្ថិភាព។​

      ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​ ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​កែង ​ផ្លូវ​លេខ​១៤៤ ​ភូមិ​៥​ សង្កាត់​ផ្សារកណ្តាល​ទី​១ ​ខណ្ឌដូនពេញ ពីបទលួច​មួក​ការពារ​សុ​វត្តិភាព​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី១-​ឈ្មោះ ​សោម ពេជ្រ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ និងទី​២-​ឈ្មោះ ​ជ័យ សំណាង ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ។ វត្ថុតាង​ចាប់យក​បាន មួក​ការពារ​សុវត្ថិភាព​មួយ​ជា​របស់​ជនរងគ្រោះ​ និង​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BL3766​ ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​។​

      បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់