adverise with khmeread A23ff0eb f42e 44e5 b78b e5d2fbc95a1e

ពូកែ​តវ៉ា​! «​ដក​ក្រវាត់ចោល​កុំឱ្យ​ទើសមុខ​»

     ភ្នំពេញ ៖ លោក​ចេង ដារ៉ាវុធ អតីត​ប្រធានស្តីទី​ប្រធាន​នាយកដ្ឋាន ក្រោយមក​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​សង្គមកិច្ច ត្រូវបាន​បញ្ចប់​ដំណែង​ពី​មន្ត្រីរាជការ ដោយសារតែ​លោកពូ​កែ​តវ៉ា​ពេក។​

     លោក​ ចេង ដារ៉ាវុធ និយាយថា ការតវ៉ា​របស់លោក​ជាច្រើនលើក ដោយសារ​លោក​មើលឃើញថា"​លោក​រង​នូវ​ភាពអយុត្តិធម៌​យ៉ាងខ្លាំង"។   លោក​បានធ្វើ​លិខិត​ជាច្រើនលើក​ ជូន​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ឱ្យជួយ​ធ្វើ​អន្តរាគមន៍តែ​មិនដឹងថា លិខិត​ទាំងនោះ​នៅ​ទើរ​ត្រឹមណា​នោះទេ។​

     ខាងក្រោម​នេះ​អាច​ចាត់ទុកថា ជា​លិខិត​បន្តបន្ទាប់​របស់លោក​ ចេង ដារ៉ាវុធ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​ខ្មែរ​រីដ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ៖

                                                         សូម​គោរព​ជូន​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់!

     ក្រសួង​សង្គមកិច្ច​គឺ​ករណី​វិវាទ​រដ្ឋបាល​រវាង​ប្រធានស្ដីទី​ត្រូវ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​និង​អគ្គនាយក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​គឺ​រៀបចំ​ឯកសារ​មួលបង្កាច់​បង្ខូច​ដើម្បី​បញ្ចប់​មុខដំណែង​ និង​លុបឈ្មោះ​ពី​មន្ត្រីរាជការ​ដោយ​អយុត្តិធម៌​យ៉ាងខ្លាំង​។​

     ក្រសួង​សង្គមកិច្ច​ប្រព្រឹត្ត​អយុត្តិធម៌​ខ្ញុំបាទ ចេង ដារ៉ាវុធ (​អតីត​) ប្រធាន​នាយកដ្ឋាន​ស្តីទី​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌ ព្រោះ​ក្រសួង​សង្គមកិច្ច​គ្រាន់តែ​ប្រជុំ​គណៈ​អចិ​ន្រៃ្ត​យ៏​គណបក្ស​ក្រសួង​ និង​បង្កើត​ក្រុមការងារ​ដោះស្រាយ​ហើយ​អ​ញ្ចើញ​ទៅ​ស្ដាប់​របាយការណ៍​តែប៉ុណ្ណោះ ​និង​បង្កើត​ក្រុមប្រឹក្សាវិន័យ។ ប៉ុន្តែ​គ្មាន​គោរព​តាម​គោលការណ៍​ត្រង់​មាត្រា​៤៧-៤៨ និង​មាត្រា​៤៩ ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល គឺ​ស្រាប់តែ​ធ្វើ​របាយការណ៍​មួលបង្កាច់​បង្ខូច​តែម្ដង​ ដើម្បី​ស្នើសុំ​អនុ​ក្រឹ​ក្យ​លេខ​៥៥០​អនុ​ក្រ​.​បក​ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្ដីពី​ការបញ្ចប់​មុខតំណែង​ និង​លុបឈ្មោះ​មន្ត្រីរាជការ​ដោយ​គ្មាន​ផ្ដល់​យុត្តិធម៌​សម្រាប់​មន្ត្រីរាជការ​ត​ស៊ូ​បំរើ​ការងារ​ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ម្លេះ​។​

     ខ្ញុំបាទ ចេង ​ដារ៉ាវុធ ចាប់តាំងពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៩ ចូល​បំរើ​ការងារ​នៅ​វិទ្យុជាតិ​កម្ពុជា​ដល់​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០០២ ផ្លាស់​មក​ក្រសួង​សង្គមកិច្ច (​នៅ​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៣ បំរើការ​ងារ​ជា​អ្នកយក​ពត៌មាន​នៅ​ស្ថា​យ​នី​យ៏​វិទ្យុ និង​ទូរទស្សន៍​អ​ប្សា​រា​)​។​

     ក្នុងឱកាស​ប្រធាន​នាយកដ្ឋាន​ស្តីទី​ខ្ញុំបាទ​បានរៀបចំ​លិខិតបទដ្ឋាន គតិយុត្តិ​ជា​យន្ត​ការដាក់​ដំណើរការ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​នៅ​ថ្នាក់ជាតិ ​និង​អនុគណៈកម្មាធិការ​ដើម្បី​មនុស្ស​ចាស់​នៅ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការបង្កើត​ និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់​តាម​ឃុំ​/សង្កាត់​។​

     ឆ្លើយតប​ស្នាដៃ​សកម្មភាព​ការងារ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​គឺ​ ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ស្នើសុំ​តែងតាំង​ពី​ប្រធានស្តីទី​ទៅជា​ប្រធាន​នាយកដ្ឋាន​។​

     លោក សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល ​និង​ហិរញ្ញវត្ថុ គឺមាន​គំនុំ​មិន​ព្រម​ឯកភាព ​​និង​មុខការ​ចំណារ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ហើយ​បង្កើត​បញ្ហា​ប្រជុំ​គណៈ​អចិ​ន្ត្រៃ​យ៏​គណបក្ស​ក្រសួង​ដើម្បី​ដក​តួនាទី​ និង​តែងតាំង​បក្ខពួក​ទៅវិញ​។​

     បន្ទាប់ពី​រង​ភាពអយុត្តិធម៌​បាត់បង់​ឱកាស​ជា​ប្រធាន​នាយកដ្ឋាន ​និង​បាត់បង់​តួនាទី​អនុប្រធាននាយកដ្ឋាន​ទៅជា​ទីប្រឹក្សា​ក្រសួង ​ដោយ​គ្មាន​កំហុស (​មិនទាន់​ចូល​និ​វត្ថ​ន៍​) គឺ​ព្យាយាម​តវ៉ា​រក​យុត្តិធម៌​ផ្ទៃក្នុង ប៉ុន្តែ​មិនបាន​សម្រេច​។​

     កាលពី​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៦ ខ្ញុំបាទ​បានដាក់​ការស្នើសុំ​នៅ​ឧ​ទ្ទ​កាល័យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី (​វិមាន​ឯករាជ​)។ ខ្ញុំបាទ​ក៏​ព្យាយាម​ដើម្បី​មាន​ដំណោះស្រាយ​យុត្តិធម៌ ចំពោះ​ការបង្កើត​ក្រុមការងារ​ដោះស្រាយ ​និង​ក្រុមប្រឹក្សាវិន័យ​គ្រាន់តែ​ជា​លេស ​ដើម្បី​ធ្វើ​របាយការណ៍​មួលបង្កាច់​ដើម្បី​លុបឈ្មោះ​ពី​មន្ត្រីរាជការ​។​

     សូម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មេត្តា​ពិនិត្យ​ផ្ដល់​យុត្តិធម៌​ដោយ​ក្តី​អនុគ្រោះ​ដ៏​ខ្ពង់ខ្ពស់​។​

​រាជធានី​ភ្នំពេញ​, ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦

​សូម​អរគុណ​
​ចេង ដារ៉ាវុធ​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់