adverise with khmeread 7890d6e4 74a0 46f4 b871 a845d6c3009e

នាំ​ជនសង្ស័យ​ទៅ​ញាត់​គុក​ពីបទ​ជួញ​និង​ប្រើ​គ្រឿងញៀន​

      កំពង់ចាម ៖ លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៣១២ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ សម្រេច​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​១​នាក់​ឈ្មោះ លី សាក់​រ៉ានី ពី​ប​ទ ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ទី​១០ ខែឧសភា ឆ្នាំ​២០១៦។​

      ប៉ូលិស​ខេត្តកំពង់ចាម បានឱ្យដឹងថា កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​១០​នាទី​យប់​នៅ​ចំណុច​ភូមិ​ទី​៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ លី សាក់​រ៉ានី ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជាតិខ្មែរ​ឥស្លាម មុខរបរ​រៀន​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ទី​១៣ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម។ ​សមត្ថកិច្ច​ធ្វើការ​រឹបអូស​វត្ថុតាង​បាន​ថ្នាំញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​ចំនួន០២​កញ្ចប់​។​

      បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ទៅតាមបញ្ញត្តិ​ច្បាប់​មាត្រា​៤០​ និង​៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់