44eeea6e ab4c 469a a92e 020cb74c2240

«​ជក់​អាភៀន​ញៀន​អភ័ព្វ​ជក់​រហូត​អស់​អនាគត​» ជាប់​ខ្នោះ​ម្នាក់​(​មាន​វីដេអូ​)

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍ថា​ «​ជក់​អាភៀន​ញៀន​អភ័ព្វ​ជក់​រហូត​អស់​អនាគត​... ត្រូវនិយាយថា​ទេ​ចំពោះ​គ្រឿងញៀន​!!!»។

     លោក​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ បន្ទាប់ពី​ប៉ូលិស​ស្រុក​កៀន​ស្រាយ​បង្ក្រាប​ករណី​រក្សាទុក​សារធាតុ​ញៀន​ម៉ា​ទឹកកក​ដោយ​ខុសច្បាប់​ដើម្បី​ប្រើប្រាស់​កាលពី​ថ្ងៃទី​១៣ ​ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៥០​យប់​នាទី​ចំណុច​លើផ្លូវ​ជាតិ​លេខ១ ​ភូមិ​ស្តៅ​កន្លែង​៤ ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

     ប៉ូលិស​និយាយថា  ជនល្មើស​ឈ្មោះ សួន ផល្លា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​មុខរបរ​​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

​វត្ថុតាង​ចាប់យក​មាន ៖​ ម៉្សៅ​ក្រាម​ព៌​ណស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក០១​កញ្ចប់​តូច ,​បារី​FINE ១​កញ្ចប់​មាន​៥​ដើម ,​ដែកកេះ​១​និង​កង់​១​គ្រឿង។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង ខាងលើ​កម្លាំង​ប៉ុស្ដិ​ប៉ូលិស​រដ្ឋបាល​ដីឥដ្ឋ ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​កង់​ដោយ​មានការ​ស​ង្ស័យ ប៉ូលិស​ក៏បាន​ឃាត់ ​និង​ធ្វើការ​ឆែកឆេរ រកឃើញម៉្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ សារធាតុ​ញៀន​០១​កញ្ចប់​តូច រួច​ក៏​នាំមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​និង​បញ្ជូនមក​អធិដ្ឋាន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់