adverise with khmeread Aefeb754 cc18 4b94 ace9 29b4690a8668

ទីណា​ក៏មាន​ការប្រើប្រាស់​គ្រឿងញៀន​តែ​គេច​មិន​រួច​ពី​ខ្នោះ​

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេ​ត្ក​កណ្តាល​មានប្រសាសន៍ថា​«​សេពគប់​ដប​ទឹក​សុទ្ធ ទុយោ​បង្ហុយផ្សែង (​ម៉ា​ទឹកកក​) វា​គ្មាន​អនាគត​ឡើយ...​បើ​មានកំណើត​ជាម​នុស្សហើយ សូម​អាសូរ និង​ផ្តល់​តម្លៃ​កំណើត​ដែល​ម្តាយ​ឪពុក​ដែល​បាន ផ្តល់​ឲ្យ​ផង​ទាន​...»​។​

     លោក​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេ​ត្ក​កណ្តាល​ បានលើកឡើង​បែបនេះ​ខណៈ​ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល បង្ក្រាប​ករណី​ប្រើប្រាស់គ្រឿងញៀន​នា​ថ្ងៃទី​១៤​ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​១២​ និង​១០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ ភូមិ​ព្រៃពពេល ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួលខេត្តកណ្ដាល ​ដោយ​ឃាត់​ជនសង្ស័យ​២​នាក់។​

     ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​ម្កាក់​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ២​នាក់ រួមមាន​ ៖ ១-ឈ្មោះ ងិន សុ​បញ្ញា ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខែ្មរ នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល(​គ្នាន​មុខរបរ​)​ និង​២-ឈ្មោះ ស្រស់ ពេជ្រ​នី ភេទ​ប្រុស ​អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​មុខរបរ​កម្មករសំណង់​។ វត្ថុតាង​ចាប់យក ៖ ១-ឧបករណ៍ប្រើប្រាស់​ជក់ គ្រឿងញៀន​មួយចំនួន ,២-ដាវ​ធ្វើ​អំពី​ដែក​សាំម៉ូ​រ៉ៃ​ចំនួន​០២ និង​៣-​កន្ត្រៃ​ដែក​០១។​

     តាម​ចម្លើយសារភាព​ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​យកមកប្រើ​ប្រាស់​នៅ​ម្ដុំ​ខាងត្បូង​ផ្សារ​បែក​ចាន​ក្នុងតម្លៃ​បួន​ម៉ី​ន​រៀល​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួនរួម​ និង​វត្ថុតាង មកកាន់​អធិការ​ប៉ូលិស​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ខេត្តបន្ត​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់