adverise with khmeread 5e242ab3 df2c 4e44 b7a8 1fb6a8bd57e5

ទើប​គេច​ពី​បឹងទំពុន​ទៅ​ដង្កោ​ជាប់​ខ្នោះ​៤​នាក់​ជួញ​គ្រឿ​ញៀន​ជិត​១​គីឡូក្រាម​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​សហការ​បង្ក្រាប​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១៤​ និង​០៥​នាទី នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ក្រុម​៣៣ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ ​៖ ១- លោកវរៈសេនីយ៍ទោ ជោ​ត ខេមរិន នាយរង​ការិយាល័យ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ២-​លោកវរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ និង​មានការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​លោក គឹម ឆេង​ប៊ុន ក្រឡាបញ្ជី ជា​តំណាង​ព្រះរាជអាជ្ញារងបាន​ចូលរួម។​

    ប៉ូលិស​ប​ន្ថ​ថា ពេលនោះ​ដោយមាន​ការស្រាវជ្រាវរ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​តាមរក​ជនសង្ស័យ​ ដែល​ធ្លាប់ធ្វើ​សកម្មភាព​កន្លងមក នៅក្នុង​ទឹកដី​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ទើបតែ​បានមក​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ក្រុម​៣៣ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ នេះមាន​រយៈពេល​ប្រហែល​កន្លះ​ខែ​ប៉ុណ្ណោះ រួច​សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​រកឃើញ ហើយធ្វើ​ការហ៊ុមព័ទ្ធ​ផ្ទះជួល​ខាងលើ ចូលធ្វើ​ការឆែកឆេរ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០៤​នាក់​តែម្តង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ សៀង ធុច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ ប៊ុន វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ​មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ ចាន់ រដ្ឋា​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរប​មិន​ពិ​ប្រាកដ និង​៤-​ឈ្មោះ ​ចាន់ រដ្ឋា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​ថង់​ធំ (​ទំងន់ ប្រហែល​១​គីឡូក្រាម​) រួម​និង​សម្ភារៈ ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ហើយ​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ រួម​និង​វត្ថុតាង​សមត្ថកិច្ច​យើង បានប្រគល់​ឱ្យទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​យកទៅ​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់។​

    បន្ទាប់មក​ក្រុម​ប្រតិបត្តិការខាងលើ បានសម្រេច​បិតទ្វារ​ផ្ទះជួល​ខាងលើនេះ​ដែលមាន​ម្ចាស់ផ្ទះ​ពិតប្រាកដ​ឈ្មោះ ហែម យ៉ិ​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បណ្តោះអាសន្នរងចាំ​ធ្វើការ ស្រាវជ្រាវ​បន្តទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់