adverise with khmeread 1

ល្បិច​ទាំង ៩ នេះ​ពិនិត្យ​ភ្លាម​ដឹងថា​ទឹកឃ្មុំ​សុទ្ធ​ឬក៏​ក្លែងក្លាយ​ភ្លែត​!

​    ​មនុស្ស​មួយចំនួន​មាន​ទម្លាប់​ប្រើប្រាស់​ទឹកឃ្មុំ​ទៀងទាត់ ហើយ​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា ទឹកឃ្មុំ​សម្បូរ​ដោយ​វីតាមីន និង​សារជាតិ​រ៉ែ និង​មានគុណ​សម្បត្តិ​ប្រឆាំង​រលាក​។ ប៉ុន្តែ​ពេល​ទិញ​ទឹកឃ្មុំ​ម្តងៗ យើង​តែងតែ​បារម្ភ​ថា​ទឹកឃ្មុំ​នោះ​សុទ្ធ​ឬ​មិន​សុទ្ធ​។ ដើម្បី​ជាក់ច្បាស់​ថា​ទឹកឃ្មុំ​នោះ​ពិត​ឬ​ក្លែងក្លាយ​សូម​អនុវត្តតាម​ល្បិច​ទាំង ៩ នេះ​។ 

​    ​១. យក​ម្រាមដៃ​មេ​និង​ចង្អុល​ត្រដុស​ទឹកឃ្មុំ​នោះ​រហូត​ទាល់តែ​វា​ជ្រុះ​ពីលើ​ដៃ​។ ទឹកឃ្មុំ​សុទ្ធ​នឹង​ស្រូប​ចូល​ស្បែក ព្រោះ​វា​ល្អ​សម្រាប់​ស្បែក​។ ទឹកឃ្មុំ​ធម្មជាតិ​មិន​ស្អិត​អន្តាយៗ​នោះទេ​។ ប្រសិនបើ​វា​ស្អិត​អន្តាយៗ មានន័យថា មាន​ស្ករ ឬ​សារជាតិ​ផ្អែម​ត្រូវ​បានដាក់​ចូលក្នុង​ទឹកឃ្មុំ​នោះ​។ 

​    ​២. ដាក់​ទឹកឃ្មុំ​ពីរ​បី​ដំណាក់​លើ​ក្រដាស​មួយ​សន្លឹក​។ ទឹកឃ្មុំ​សុទ្ធ​ប្រើពេល​យូរ​ដើម្បី​ជ្រាប​ក្រដាស​នោះ ព្រោះ​វា​អត់​មាន​ផ្ទុក​ទឹក​ទេ​។ 

​    ​៣. ដាក់​ទឹកឃ្មុំ​នៅ​កន្លែង​ណា​ដែលមាន​ស្រមោច​។ ប្រសិនបើ​ស្រមោច​រោម បានន័យថា ទឹកឃ្មុំ​នោះ​ក្លែងក្លាយ​ហើយ​។ ឃ្មុំ​ពេល​សាង​សំបុក​លើ​ដើមឈើ វា​នឹង​ប្រើ​ទឹក​របស់​វា​ដើម្បី​ការពារ​សំបុក​ពី​សត្វល្អិត​ចង្រៃ ដូចជា ស្រមោច​ជាដើម​។ 

​    ​៤. ចាក់ទឹក​មួយ​កែវ រួច​ដាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូល​។ ទឹកឃ្មុំ​សុទ្ធ​នឹង​ធ្លាក់​ទាំង​ដុំ​ទៅ​បាត​កែវ រីឯ​ទឹកឃ្មុំ​ក្លែងក្លាយ​នឹង​រលាយ​ក្នុង​ទឹក​។ 

​    ​៥. លាប​ទឹកឃ្មុំ​លើ​នំប៉័ង​មួយ​បន្ទះ​។ ទឹកឃ្មុំ​ធម្មជាតិ​នឹង​ធ្វើឱ្យ​នំប៉័ង​រឹង​តែ​ក្នុងពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ទឹកឃ្មុំ​ក្លែងក្លាយ​នឹង​រឹតតែ​ធ្វើឱ្យ​នំប៉័ង​ទន់ ដោយសារតែ​វា​សម្បូរ​ទឹក​។ 

​    ​៦. យក​ទឹកឃ្មុំ​មួយ​ដំណក់​ដាក់​ក្នុង​មាត់ ប្រសិនបើ​មាន​អារម្មណ៍​ចាក់​មាត់​ខ្លាំង​និង​រាង​ពិបាក​លេប នោះ​ហើយ​ជា​ទឹកឃ្មុំ​ពិតប្រាកដ​។ ទឹកឃ្មុំ​ក្លែងក្លាយ​ដាក់ចូល​មាត់​ទៅ​ពុំមាន​អារម្មណ៍​បែបនេះ​ទេ​។ 

​    ​៧. យក​ឈើគូស​ជ្រលក់​ចូល​ទឹកឃ្មុំ រួច​ព្យាយាម​ដុត​ឈើគូស​នោះ​។ ទឹកឃ្មុំ​ធម្មជាតិ​នឹងមិន​ប៉ះពាល់​ដល់​អណ្តាតភ្លើងរ​បស់​ឈើគូស​ទេ​។ ចំណែកឯ ទឹកឃ្មុំ​ក្លែងក្លាយ​គឺមាន​ទឹក ហើយ​ឈើគូស​នឹងមិន​អាច​ឆេះ​បានឡើយ​។ 

​    ​៨. ទឹកឃ្មុំ​សុទ្ធ​ទុកចោល​យូរ​នឹងមាន​កំណក​ក្រាម​នៅ​បាត​ដប រីឯ​ទឹកឃ្មុំ​ក្លែងក្លាយ​ទុកចោល​យូរ​នឹង​នៅតែ​រក្សា​រូបរាង​ដូច​ទឹក​ស៊ី​រ៉ូម​ដដែល​។ 

​    ​៩. ដាក់​ទឹកឃ្មុំ​ពីរ​ឬ​បី​ស្លាបព្រា​បាយ​ក្នុង​ម៉ាស៊ីន​ម៉ា​យ​ក្រូ​វ៉េវ​។ បើក​កម្តៅ​លេខ​ខ្ពស់​។ ទឹកឃ្មុំ​សុទ្ធ​នឹង​ក្លាយជា​ស្ករ​តាំង​ម៉ែ រីឯ​ទឹកឃ្មុំ​ក្លែងក្លាយ មិន​ងាយ​ក្លាយជា​ស្ករ​តាំង​ម៉ែ​ឡើយ ហើយ​ថែមទាំង​បែក​ពពុះ​ស្គុល​ទៀត​៕

adverise with khmeread
ប្រភព៖ ហ្វូ​ត​អ៊ែន​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់