adverise with khmeread Untitled

អ្នកម្តាយគ្រប់រូបត្រូវដឹងពីរបៀបសង្គ្រោះកូនតូច ពេលឆ្លាក់ឬឈ្លក់អ្វីមួយ ដែលធ្វើឱ្យស្ទះដង្ហើម!

    បច្ចេកទេសនេះមានប្រសិទ្ធភាពណាស់ ប៉ុន្តែលោកអ្នកត្រូវតែរៀនពីរបៀបប្រើវា។ នីតិវិធីសង្គ្រោះគឺអាស្រ័យលើអាយុរបស់កូន។ 

    ប្រសិនបើជាទារក លោកអ្នកគួរដាក់ទារកលើភ្លៅជាមួយក្បាលដាក់ផ្កាប់មុខទាបជាងដងខ្លួន។ រួចយកដៃទ្រក និងម្ខាងទៀតទះខ្នងចំនួន ៥ ដង។ រួចបែរក្បាលកូនហើយបើកមាត់ឆែកមើលរបស់ដែលឆ្លាក់ក្នុងមាត់នោះ រួចលូកម្រាមដៃពីរទាញចេញមកក្រៅ។ 

    ប្រសិនបើវិធីនេះនៅមិនទាន់មានប្រសិទ្ធភាពសូមផ្ងារកូនលើភ្លៅ ដោយដាក់ក្បាលទាបជាងដងខ្លួនដដែល។ បន្ទាប់មកយកម្រាមដៃពីរសង្កត់ចំពាក់កណ្តាលទ្រូង ៥ ដង ហើយឆែកមើលរបស់ដែលឆ្លាក់ក្នុងមាត់នោះ ថាតើវាបានចេញមកក្រៅវិញហើយឬនៅ។ 

    ប្រសិនបើធ្វើវិធីនេះហើយនៅតែមិនអាចជួយបាន សូមទូរស័ព្ទហៅឡានពេទ្យសង្គ្រោះបន្ទាន់។ ប៉ុន្តែត្រូវបន្តធ្វើតាមវិធីទាំងពីរជាប់ជានិច្ច ដើម្បីសម្រួលដង្ហើមកូន។ 

    សូមទស្សនាវីដេអូដូចខាងក្រោមដើម្បីឱ្យកាន់តែជ្រាបច្បាស់៖

 

adverise with khmeread
ប្រភព៖ Youtube

អ្នកនឹងចូលចិត្ត

មតិយោបល់