adverise with khmeread 1

ឈឺ​ត្រចៀក​? ល្បិច​អស្ចារ្យ​មួយ​នេះ​នឹង​ជួយ​ឱ្យ​បាត់​ឈឺ​ត្រចៀក​យ៉ាង​រហ័ស​បំផុត​

    ​វិធីសាស្ត្រ​នេះ​គឺមាន​លក្ខណៈសាមញ្ញ ថោក និង​លឿន ហើយ​ជួយ​បំបាត់​ការឈឺចាប់​ក្នុង​ត្រចៀក​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ វិធី​នេះ​អាច​ប្រើ​បាន​ទាំង​ក្មេង​និង​មនុស្ស​ធំ ហើយ​អ្វីដែល​អ្នកត្រូវការ​គឺ​អំបិល និង​ស្រោមជើង​។ 

​    ​នេះ​ជា​វិធី​ដ៏​អស្ចារ្យ​ក្នុងការ​បំបាត់​ការឈឺចាប់​ក្នុង​ត្រចៀក​ដែល​មិនអាច​ទ្រាំ​បាន​។ លោកអ្នក​គ្រាន់តែ​អនុវត្តតាម​វិធី​ដូចខាងក្រោម​៖

​    ​- ដាក់​អំបិល​ក្នុង​ស្រោមជើង រួច​ចងវា​ឱ្យ​ជាប់​។​
​    ​- យក​ខ្ទះ​ដាក់​លើ​ភ្លើង​ឱ្យ​ក្តៅ​មធ្យម​។​
​    ​- ដាក់​ស្រោមជើង​ក្នុង​ខ្ទះ រួច​ទុកឱ្យ​ក្តៅ​បន្តិច តែ​កុំឱ្យ​ក្តៅ​ខ្លាំង​។ 
​    ​- ទុកឱ្យ​ក្តៅ​ប្រហែល ៥ នាទី​ក្នុង​ខ្ទះ​។ 
​    ​- បិត​ស្រោមជើង​នេះ​លើ​ត្រចៀក​ដែល​ឈឺចាប់​រយៈពេល​បី​បួន​នាទី លោក​អ្នកមាន​អារម្មណ៍​ធូរស្បើយ​មួយ​រំពេច​។ 

​    ​វិធីសាស្ត្រ​នេះ​ត្រូវបាន​បញ្ជាក់ថា​មាន​ប្រសិទ្ធភាព​។ កម្តៅ​ជួយ​រក្សា​គុណភាព​ជាតិ​រ៉ែ​ជាច្រើន​ដែលមាន​នៅក្នុង​អំបិល​។ ផ្សំគ្នា​ជាមួយ​សីតុណ្ហភាព​រាងកាយ​ដែល​ក្តៅ​ស្រាប់ វា​នឹង​ជួយ​បំបាត់​ការឈឺចាប់​ក្នុង​ត្រចៀក និង​ជួយ​រាងកាយ​ការពារ​មិនឱ្យ​ឆ្លង​រោគ​ក្នុង​ត្រចៀក​ថែមទៀត​ផង​៕

adverise with khmeread
ប្រភព៖ Wikihow

អ្នកនឹងចូលចិត្ត

មតិយោបល់