adverise with khmeread Blank

ពួកចោរ២នាក់វាយប្លន់យកលុយនិងគ្រឿងអលង្ការពីស្ត្រីម្នាក់

     ត្បូងឃ្មុំ ៖ ពួកចោរ២នាក់បានធ្វើសកម្មភាពវាយប្លន់យកលុយ និង គ្រឿង អលង្ការ ពីស្ត្រីបុគ្គលិកមីក្រូហិរញ្ញវត្ថុ‌ធនាគារភូមិម្នាក់កាលពី វេលាម៉ោង ១២‌ និង ១៦នាទី ថ្ងៃទី២១ ខែ ធ្នូ ឆ្នំា ២០១៥ នៅចំណុចចំការកៅស៊ូលេខ ៤-១៤ ភូមិ ២-១៦ ឃុំល្ងៀង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
    ប៉ូលិសនិយាយថា ដំបូងមានជនល្មើសចំនួន ២នាក់‌ ភេទប្រុស ស្លៀកពាក់សីុវិល អាយុ ២០ឆ្នំា ជាង និង ម្នាក់ទៀត‌មានអាយុ ៣០ឆ្នំា ជាង មធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ១គ្រឿង បានធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះឈ្មោះ ជិ‌ សារុី ភេទស្រី អាយុ ២៨ឆ្នំា ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ‌ធនាគារភូមិ សាខាក្រុងសួង បណ្តាលឲ្យរងរបួសក្បាល ហើយប្លន់យកទ្រព្យសម្បត្តិជាប់នឹងខ្លួនអស់។
     ប៉ូលិសបន្តថា ទ្រព្យសម្បត្តិដែលចោរប្លន់យកបានរួមមាន៖១-ប្រាក់អាមេរិក៤០០ដុល្លារ (បួនរយដុល្លារ)២-ប្រាក់ខ្មែរ១០ម៊ឺនរៀល ៣-ខ្សែកប្លាកទីន១ខ្សែទម្ងន់ ៣៩ហ៊ុន៤-ចិញ្ចៀនប្លាទីន១វង់ទម្ងន់ ១៥ហ៊ុន៥-ទូរស័ព្ទម៉ាក SAMSUNG ១គ្រឿង៦-កាតទូរស័ព្ទ ០៩៧ តម្លៃ ១ដុល្លា ចំនួន ១០០សន្លឹកនិង៧-ពន្ធម៉ូតូចំនួន ៣សន្លឹក ។
    ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានសហការជាមួយប៉ូលិសប៉ុស្តិ៍មូលដ្ឋានដំណើរការស្រាវជ្រាវសេុីបអង្កេតកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread

មតិយោបល់