adverise with khmeread 0112

នេះ​ជា​វិធី​សម្អាត​សា​ឡុង​និង​បំបាត់​ក្លិន​យ៉ាង​ងាយស្រួល​បំផុត និង​មិន​ហត់​អស់កម្លាំង​ទៀត​!

    ​សម្រាប់​សា​ឡុង​សាច់​ក្រណាត់​ដែល​ប្រឡាក់​និង​ធំក្លិន​មិនល្អ ការសម្អាត​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ក៏ប៉ុន្តែ​ការលំបាក​នេះ​កើតឡើង​គឺ​ដោយសារ​លោកអ្នក​ប្រើ​វិធី​លាង​សម្អាត​ចាស់គំរឹល​និង​គ្មាន​ប្រសិទ្ធភាព​។ បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច លោកអ្នក​លែង​រអ៊ូ​ថា​ការលាង​សម្អាត​សា​ឡុង​ជា​រឿង​ពិបាក​ទៀតហើយ​។ 

​    ​១. វិធី​ទី​១
​    ​ចាក់​ម្សៅ​មេនំ​ប៉័ង (Baking Soda) ៥ ស្លាបព្រា​បាយ​ចូលក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​កន្លះ​លីត្រ កូរ​ឱ្យ​រលាយ​ម្សៅ រួច​ចាក់ទឹក​នេះ​ចូល​ប្រដាប់​បាញ់​ទឹក​អ៊ុតអាវ​។ បាញ់​ទឹក​នេះ​លើ​កន្លែង​ប្រឡាក់ ឬ​បាញ់​លើ​កៅអី​សា​ឡុង​ទាំងមូល​។ 

​    ​២. វិធី​ទី​២
​    ​ចាក់ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ប្រដាប់​បាញ់​ទឹក​អ៊ុតអាវ រួច​បាញ់​ពីលើ​សា​ឡុង បន្ទាប់មក​រោយ​ម្សៅ​មេនំ​ប៉័ង​ពីលើ​សា​ឡុង​។ វិធីសាស្ត្រ​នេះ​មាន​ភាពងាយស្រួល​ជាង​វិធី​ទីមួយ​។ តែ​ទោះយ៉ាងណា ប្រសិទ្ធភាព​គឺមាន​ដូចគ្នា​ទេ​។ 

​    ​បន្ទាប់ពី​ធ្វើតាម​វិធី​នេះ​រួច សូម​ទុកចោល ២ ទៅ ៣ ម៉ោង ឬ​ទុកឱ្យ​វា​ស្ងួត​ទាំងស្រុង​។ ប៉ុន្តែ​ត្រូវ​ចាំ កុំឱ្យ​កៅអី​សា​ឡុង​សើម​ជោគ​ខ្លាំងពេក​។ នៅពេល​សា​ឡុង​ស្ងួត សូម​យក​ម៉ាស៊ីន​បូម​ធូលី​មក​បូម​ដី​ពីលើ​សា​ឡុង​ជាការ​ស្រេច​។ សា​ឡុង​នឹង​ស​ស្អាត​ដូច​ទិញ​ថ្មី​យ៉ាង​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ ហ្វូ​ត​អ៊ែន​ហ៊ែ​ល​សី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់