adverise with khmeread  89692150 rafa benitez

លោក Rafael Benitez អាចបន្តជាមួយ Newcastle បន្ទាប់ពីការចរចាទទួលផលវិជ្ជមាន

    លោក Rafael Benitez និយាយថា គាត់អាចបន្តដឹកនាំក្រុម Newcastle បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្លឹបដែលបានធ្លាក់ទៅក្របខ័ណ្ឌ Championship មួយនេះ ទទួលបានផលវិជ្ជមាន។

    ក្រុមសារិកាព្រៃបានធ្លាក់ទៅក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេសជាលើកទីពីរក្នុងរយៈពេលប្រាំពីរឆ្នាំ។

    គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ ដែលបានចូលមកជំនួសលោក Steve McClaren កាលពីខែមីនា បានឈ្នះការប្រកួតចំនួនពីរក្នុងចំណោមការប្រកួតប្រាំបួនលើកចុងក្រោយរបស់គាត់។

    គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបាននិយាយថា "ប្រសិនបើខ្ញុំនៅទីនេះនិងពិភាក្សា នោះគឺមកពី វានៅមានឱកាស! យើងត្រូវតែរក្សាការពិភាក្សា។ វាត្រូវការពេលពីរទៅបីសប្តាហ៍"។

    អតីតគ្រូបង្វឹក Liverpool, Chelsea និង Real Madrid រូបនេះត្រូវបានដឹងថា មានមានលក្ខខណ្ឌផ្តាច់កុងត្រាជាមួយក្លឹបនៅពេលដែលគាត់បានចុះកុងត្រារយៈពេលបីឆ្នាំបន្ទាប់ពីលោក McClaren ត្រូវបានបណ្តេញចេញពីតំណែង។

    អតីតប្រធានក្រុមសារិកាព្រៃ លោក Alan Shearer បាននិយាយថា គាត់ច្បាស់ជាស្រឡាំងកាំងប្រសិនបើលោក Benitez នឹងដឹកនាំក្រុមនៅរដូវកាលក្រោយ។

    ប៉ុន្តែលោក Benitez បានផ្តល់នូវក្តីសង្ឃឹមថា គាត់ប្រហែលជាបន្តជាមួយក្លឹប នៅពេលដែលត្រូវបានសួរអំពីអនាគតរបស់គាត់នៅក្នុងសន្និសីទកាសែតមុនការប្រកួតក្នុងរាត្រីនេះជាមួយក្រុម Tottenham៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់