adverise with khmeread Fa

អស្ចារ្យ​ណាស់​! Samsung Galaxy X អេក្រង់​បត់​ចូលគ្នា​នឹង​មកដល់​ក្នុង​ឆ្នាំ ២០១៧

​    ​អ្នកគាំទ្រ Samsung នឹង​ភ្ញាក់ផ្អើល​ពេល​ដឹងថា​អ្នកបង្កើត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​នឹង​ចេញ​ទូរស័ព្ទ ៥ ម៉ូ​ដែល​។​

​    ​មួយ​ក្នុងចំណោម​ទូរស័ព្ទដៃ​ទាំង​ប្រាំ​នឹង​ជា Samsung Galaxy X ដែល​គេ​បាន​ជជែក​គ្នាច្រើន​មកហើយ​អំពី​អេក្រង់​បត់​ចូលគ្នា​។ វា​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា Galaxy X ផ្អែកទៅលើ​គម្រោង Valley ដែល​នឹង​បត់​ចូលគ្នា​ដូចជា​កាបូប​លុយ​អ៊ីចឹង​។​

​    ​យោងតាម​វេ​ប​សាយ Sammobile ក្រុមហ៊ុន Samsung នឹង​គ្រោង​ចេញ​ឧបករណ៍​ប្រាំ​នៅក្នុង ២០១៧ ខាងមុខ​។​

​    ​ក្រៅពី​ការរំពឹងទុក​ដ៏​ខ្ពស់​របស់​ឧបករណ៍​ទាំងនេះ Samsung Galaxy X ជា​ឧបករណ៍​ដែល​ត្រូវបាន​គេ​ហៅថា Samsung Galaxy Flex​។ យោងតាម​របាយការណ៍​បានឱ្យដឹងថា Galaxy X នឹង​មក​ជាមួយនឹង​អេក្រង់​បត់​ជា​ពីរ និង​អេក្រង់ 4K ផងដែរ​។​

​    ​ប្រាំ​ម៉ូ​ដែល​ដែល​នឹង​មក​ក្នុង​ឆ្នាំ ២០១៧ រួម​៖
​    ​- Samsung Galaxy X
​    ​- Samsung Galaxy S8
​    ​- Samsung Galaxy S8 Edge
​    ​- Samsung Galaxy Note 7
​    ​- Samsung Galaxy Note 7 Edge

​    ​ក្នុងចំណោម​ទូរស័ព្ទ​ទាំងនោះ​នឹងមាន​មុខងារ​អេក្រង់ QHD Super AMOLED ។ ខណៈ Galaxy X នឹងមាន​មុខងារ​រៀបចំ​ភិ​ច​សែ​ល​រង (Subpixel) PenTile ហើយ​ទូរស័ព្ទ​ផ្សេងទៀត​នឹង​មក​ជាមួយនឹង​ភិ​ច​សែ​ល​រង RGB ផងដែរ​។ ក្នុង​របាយការណ៍​ក៏បាន​បង្ហាញ​ទៀតថា Galaxy S8 និង Galaxy S8 Edge នឹង​រក​ចំណូល​ច្រើន​នៅលើ​ទីផ្សារ​៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់