Isis isis mobile app children gun

ISIS បង្កើត​កម្ម​វី​ធី​ទូរស័ព្ទ​សម្រាប់​កូនក្មេង ដែល​ប្រើ​រូប​សញ្ញា​កាំភ្លើង​និង​មី​ស៊ី​ល​សម្រាប់​បង្រៀនអក្សរ​

​    ​បន្ទាប់ពី​ចេញ​កម្មវិធី Chat និង វិទ្យុ​សម្រាប់​ទំនាក់ទំនង​គ្នា ក្រុម ISIS ឥឡូវ​បានចេញ​កម្មវិធី​ដំបូង​មួយទៀត សម្រាប់​ក្មេងៗ​ជាពិសេស​។ 

​    ​កម្មវិធី​នេះ​បង្កើត​ក្នុង​គោលបំណង​បង្រៀន​មូលដ្ឋានគ្រឹះ​នៃ​ការប្រើប្រាស់​អក្សរ​អារ៉ាប់ ដោយ​ប្រើពាក្យ​យោធា​ដូចជា​រថ​គ្រោះ រ៉ុក្កែត និង​កាំភ្លើង​។​

​    ​កម្មវិធី​នេះ​កំពុង​ត្រូវបាន​ចែកចាយ​ដោយ​អ្នកគាំទ្រ​រដ្ឋ​អ៊ីស្លាម​តាមរយៈ​បណ្ដាញ​សង្គម Instagram និង​វេ​ប​សាយ​សម្រាប់​ចែករំលែក​ឯកសារ​។​

​    ​ខណៈដែល​យើង​គួរតែ​បាន​រៀនអក្សរ "A" សម្រាប់​ពាក្យ Apple និង "B" សម្រាប់​ពាក្យ Ball ប៉ុន្ដែ ISIS បានចេញ​ជា​ពាក្យ​សព្វាវុធ​ទៅវិញ​៕

ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់