adverise with khmeread F090a035 8ad2 44c2 90dd 80632dc528e6

ពលករ​ខ្មែរ​១០​នាក់​វិលត្រឡប់​ពី​ថៃ​ចូល​ព្រៃ​មីន​ផ្ទុះ​ដាច់​ជើង​ម្នាក់​(​មាន​វីដេអូ​)

    បន្ទាយមានជ័យ ៖ ពលករ​ម្នាក់​ក្នុងចំណោម​ពលករ​១០​នាក់​នៅពេល​វិលត្រឡប់​ពី​ថៃ​វង្វេង​ក្នុងព្រៃ​ចូល​ចំការមីន​ក្នុង​តំបន់ស បណ្តាលឱ្យ​ក្មេងប្រុសម្នាក់​ជាន់ចំមីនផ្ទុះ​ដាច់​ជើង​ម្ខាង ចំណែក​៩​នាក់​ទៀត​ព្រលឹងចុងសក់​។​

    ហេតុ​ការ​ណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែ​ឧសភា​ ឆ្នាំ២០១៦ ​ភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សារកណ្តាល ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ ជ្រក់ សែត ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ មកពី​ភូមិ​គោក​កក់​ ឃុំ​ស្វាយចេក​ ស្រុក​អង្គរធំ ​ខេត្តសៀមរាប​។​ ជនរងគ្រោះរងរបួស​ធ្ងន់ធ្ងរ​(ដាច់​ជើង​ខាងស្តាំ)។​

    ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍​ព្រៃ​គប់​បាន​ដោះមីន​ចូលទៅ​សង្គ្រោះ​ជនរងគ្រោះ​បាន​នៅវេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ដដែល​។​

    ក្នុងឱកាស​នេះ​គេ​ឃើញ​លោក ​សូរ ចាន់ណា​រី​ មេបញ្ជាការ​វរៈ​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​911​រួមជាមួយ​អាជ្ញា​ធរមាន​ទាំង​រថយន្តសង្គ្រោះ​របស់​អង្គការ​កាំ​ម៉ា​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

    ចំណែក​ពលករ​ប្រុស​ស្រី​ផ្សេងទៀត​៩​នាក់​(​កុមារ​រា​ម្នាក់​និង​ស្ត្រី​ម្នាក់​)​កំពុង​ត្រូវបាន​សមត្ថកិច្ច​ហៅ​សួរនាំ​ដើម្បី​ចង់ដឹង​ពី​ការពិត​មុន​ដើរចូល​ចំការមីននោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់