adverise with khmeread 248c6d82 5e9d 4c5d 90a1 b9fcebd068a9

ពិនិត្យ​រដ្ឋបាល​រកឃើញ​អ្នក​ចែកចាយ​គ្រឿងញៀន​២​នាក់​

     ភ្នំពេញ ៖ ជនសង្ស័យ ២​នាក់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន​នៅ​រសៀល ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ខណៈ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល តាម​បន្ទប់​ជួល​ស្នាក់នៅ ចំណុច​បន្ទប់​ផ្ទះជួល ផ្លូវបេតុង  ភូមិទ្រា​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

     ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​ថ្នាំញៀន​មួយចំនួន និងម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង បន្ទាប់មក​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្តទៀត។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់