adverise with khmeread Bac86d38 a528 49fa 9cb8 23765bd0ac38   copy

ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុ​ស្តិ៍ក្បាលកោះ សហការ​ជាមួយ​ផ្នែក​យុ​ត្តិ​ធ​ម៍ ខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​ជាក់ស្តែង ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​រ៉ូ ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ព្រែក​ធំ​១ សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។ ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ថ្នាំញៀន​)១១​កញ្ចប់​ថង់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម ​និង​វត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់