adverise with khmeread D8b9f1ab 4dd5 4c75 a6d4 7e977349c0c9

ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅមុខ​រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្តបាត់ដំបង​

     បាត់ដំបង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២​ខ្នង ស្ថិតនៅ​ម្ដុំ​រោងចក្រ​បាវ​ក្រចៅ​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​គ្មាន​សល់ នៅ​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦​នេះ។​

     សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ក្រោយ​មាន​ហេតុការណ៍​ខាង​នេះ​កើតឡើង​កម្លាំង​ប៉ូលិស​និង​កម្លាំង​អាវុធហត្ថ បាន​ចេញទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ រហូត​គ្រប់គ្រង​ស្ថានភាព បាន​ទាំងស្រុង​។​

     យ៉ាងណាក៏ដោយ​សមត្ថកិច្ច មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​ខូចខាត​នោះទេ​។ ចំណែក​មូលហេតុ​ឆេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់