adverise with khmeread 2199b59b 02e2 4fff a854 94a356682b6a

បើ​ផឹក​ផឹក​ឱ្យគេ​សែង បើ​ផឹក​ដើរ​ខ្លួនឯង​ផឹក​ធ្វើ​អី​!!!

     ភ្នំពេញ ៖ មាន​បុរស​ម្នាក់ អាយុ​ប្រហែល​៥០​ឆ្នាំ ស្រវឹងស្រា ដេក​ដួល​ក្បែរ​ម៉ូតូ​របស់គាត់ ម៉ាក​សង់​កូរ៉េ ស្លាក​លេខ​ភ្នំពេញ 1C-5622 តាំងពី​ម៉ោង​ជិត​៨​យប់ រហូតមកដល់​ម៉ោង​ជិត​១២​យប់​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ស្តុ​ប​ទួល​ទំពូង ខាងមុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ខណ្ឌចំការមន។​

     អ្នកធ្វើដំណើរ​ម្នាក់​និយាយថា នៅពេលដែល​បុរស​រូបនោះ​ស្រវឹង​ដេក​ដួល​នោះ​អត់​ឃើ​ញ​មាន​សមត្ថកិច្ច ឬ​សាច់ញាតិ​ទៅ​មើល​ទេ គាត់​ខ្លាចក្រែង​តែមាន​ជនខិលខូច​ឆ្លៀតឱកាស​យក​ម៉ូតូ​គាត់​ទៅ។​

     ក្រោយមក​ក៏មាន​សមត្ថកិច្ច​មកដល់​ជួយ​ធ្វើ​អន្តរាគមន៍​នាំយក​ទៅរក​កន្លែង​គួរសម ទំរាំ​ដល់ពេល​ស្វាង​ស្រា​ទើប​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ។​

     «​បើ​ផឹក​ផឹក​ឱ្យគេ​សែង បើ​ផឹក​ដើរ​ខ្លួនឯង​ផឹក​ធ្វើ​អី​!!! » ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់