សម្រាប់ Iphone, Ipod, Ipad ទាំងឡាយដែលនិយមលេងកម្មវិធីជាមួយនឹង Cydia សម្រាប់ឧបករណ៍ណាដែលបាន Jailbreak ហើយខាងក្រោមនេះគឺជាកម្មវិធីដែលពេញនិយមហើយមានអោយទាញយកមកប្រើដោយឥតគិតថ្លៃ។ គត់សម្គាល់ផងដែល រាល់កម្មវិធីទាំងអស់មានតែ ios 8 ឡើងទៅទើបអាចប្រើប្រាស់បាន។
- AppSter៖ អនុញ្ញាតឲ្យអ្នកមើលនិងនាំឯកសារដូចជា Message, note, App, និង Source របស់ Cydia ចេញពី Iphone របស់អ្នក។
- ExtraIconDock៖ អនុញ្ញាតឲ្យអ្នកធ្វើការដាក់ដាក់កម្មវិធីបានច្រើនលើរបារ Dock ផ្នែកខាងក្រោមនៃអេក្រង់ Iphone អ្នក។
- Goodges៖ ធ្វើអោយ icon លើទូរស័ព្ទដៃអ្នកមានរាងស្អាត។
- HardwareSpecs៖ បង្ហាញអ្នកនូវព័តមានសម្អិតលើ Hardware ទូរស័ព្ទដៃរបស់អ្នក។
- Splitify៖ បង្ហាញរូបភាពលើកម្មវិធីអ្នកជាបំណែកៗដែលមើលទៅទាន់សម័យ។
- 3DNotifications៖ អនុញ្ញាតឲ្យអ្នកដាក់នូវ លួចចូលមើលហើយចេញវិញ (Peek and Pop) នៅលើ Notification របស់អ្នកបាន។
