adverise with khmeread 42257f97 e2a0 42d8 8eef 9c7af101c012

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​

     បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ ករណី​ជួញដូរ ចែកចាយ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ម៉ោង ១​រសៀល​នា ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦។

     សមត្ថកិច្ច​បានឱ្យដឹង​ថា ដោយបាន​ការអនុញ្ញាតិ​ពី​លោក នួន សាន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​ឋិត​នៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល និង​បាន​រកឃើញ​នូវ ថ្នាំ​ញៀន​ម៉្សៅ​ក្រាម​ពណ៌​ស ចំនួន ០៦​កញ្ចប់ ទម្ងន់៣៧៨ ,២១​ក្រាម ,​ម៉ូតូ ០៣​គ្រឿង និង​ដាវ​ចំនួន ០៣​ដើម​បន្ថែមទៀត សរុប​ទាំងអស់​មាន​ចំនួន ៣១​កញ្ចប់ ទម្ងន់​សរុប៣៩៤ ,៧៦​ក្រាម ដាវ​ចំនួន ០៣​ដើម និង​ម៉ូតូ ០៤​គ្រឿង​ជនសង្ស័យ។​

     សមត្ថកិច្ច​បាន​បន្តថា  ជនសង្ស័យ​ឈ្មោះ សោម ស៊ីន ត្រូវបាន​នាំខ្លួន​មកកាន់​ការិយា​ល័យ​​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​ការបន្ត​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់