adverise with khmeread 4580d86d f519 47d4 b12e 0bda57c9027e   copy

រន្ទះបាញ់​ស្លាប់​បុរស​២​នាក់​ជា​កម្មករ​គាស់​ដំឡូង​នៅ​ស្រុក​ម៉ាឡៃ​

      បន្ទាយមានជ័យ ៖ បុរស​២​នាក់​បាន​ស្លាប់ និង​គោ​១​ក្បាល បាន​ងាប់ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៣​ខែ ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្នំ​វែង ស្ថិតក្នុង​ភូមិ​អូ​សំព័រ ឃុំ​អូ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ ទី​១-​ឈ្មោះ វុ​ធ វី ភេទ​ប្រុស អាយុ​២៤ឆ្នាំ និង​ទី​២-​ឈ្មោះ ធារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២ រស់នៅ ភូមិ​គោក​ជ្រៃ ឃុំ​សសរ​ស្ដ​ម ស្រុក​ពួក ខេត្តសៀមរាប មក​ធ្វើ​កម្មករ​គាស់​ដំឡូង​មី និង​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ។​

      ក្នុងនោះ​គោមួយ​ក្បាល ដែលមាន​ម្ចាស់​គោ​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៤៨ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ក៏ត្រូវ​រន្ទះបាញ់​ងាប់ ផងដែរ។​

      ក្រោយពី​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ នៅ​ស្រុកកំណើត។ ចំណែក​គោ​ត្រូវបាន​ម្ចាស់​យកទៅលក់​នៅ​ផ្សារ​ម៉ាឡៃ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់