adverise with khmeread Fab

សុនខ​ដែល​គ្មាន​ម្ចាស់​មួយ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មួយ​ប្រទេស​អូ​ម៉​ង់​ដោយសារ​រឿង​អច្ឆរិយៈ​មួយ​នេះ​

​    ​មានរឿង​មិនគួរ​ឱ្យ​ជឿ​មួយ​បាន​កើតឡើង​ក្នុងប្រទេស​អូ​ម៉​ង់​។ ពេញ​មួយ​ទីក្រុង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បាន​ឮថា​សុនខ​ដែល​គ្មាន​ម្ចាស់​មួយ​បាន​ជួយសង្គ្រោះ​ទារក​ទើបតែ​កើត​។ អាជ្ញាធរ​ប្រទេស​អូ​ម៉​ង់ ឥឡូវ​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​មិនគួរ​ឱ្យ​ជឿ​មួយ​នេះ ដែល​ធ្វើឱ្យ​ពលរដ្ឋ​គ្មាន​ពាក្យ​នឹង​ថ្លែង​។​

​    ​រឿង​មួយ​នេះ​ភ្លាមៗ​បាន​ល្បី​រាលដាល​ពេញ​តំបន់​អារ៉ាប់​តាមរយៈ​បណ្ដាញ​សង្គម​។​

​    ​ឧ​ប្បទ​វ​ហេតុ​កើតឡើង​ក្នុង​ទីក្រុង Kharbika ប្រទេស​អូ​ម៉​ង់ ។ រឿងនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​មុន នៅពេល​បុរស​ម្នា​ក់បាន​កំពុង​ជិះ​កង់​របស់គាត់ ហើយ​ភ្លាមៗ​គាត់​បានឃើញ​សុនខ​គ្មាន​ម្ចាស់​មួយ​កំពុង​ដើរ​លើផ្លូវ​និង​ពាំ​អ្វីមួយ​នៅ​នឹង​មាត់​របស់​វា​។​

​    ​គាត់​បានគត់សម្គាល់​ឃើញ​មាន​ឈាម​ស្រក់​ចុះ ហើយ​បន្ទាប់មក​គាត់​បាន​ទៅជិត​សុនខ​នោះ ដើម្បីឱ្យ​ដឹងថា​ជា​អ្វី​ឱ្យ​ប្រាកដ​។ ពេលនោះ​គាត់​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​បានឃើញ​របស់​នោះ​។​

​    ​សុនខ​នោះបាន​ពាំ​ទារក​ទើបតែនឹង​កើត ហើយ​ទារក​នោះ​មាន​អាយុ​ទើបតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​    ​បុរស​ម្នាក់​នោះ​មានប្រតិកម្ម​ភ្លាមៗ​និង​រត់​សំដៅទៅ​សុនខ​នោះ ដើម្បី​ជួយសង្គ្រោះ​ទារក ពីព្រោះ​គាត់​បាន​គិតថា​សុនខ​នោះ​អាច​នឹង​សម្លាប់​ទារក​នោះ​។ យ៉ាងណាមិញ សុនខ​នោះបាន​ប​ញ្ចូ​ន​ទារក​នោះ​ឱ្យទៅ​គាត់​។​

​    ​មនុស្ស​នៅក្បែរនោះ​បាននាំគ្នា​ចោមរោម​នៅ​កន្លែងកើតហេតុ​និង​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយសារ​ទង្វើ​របស់​សុន​ខ​នោះ​។​

​    ​ទារក​ត្រូវបាន​យកទៅ​មន្ទី​ពេទ្យ​ភ្លាមៗ ហើយ​សុនខ​បាន​ត្រាច់ចរ​វិលវល់​ហាក់បីដូចជា​វា​កំពុង​ស្វែងរក​ទារក​នោះ​ថា​តើ​យ៉ាងម៉េច​ទៅហើយ​។​

​    ​វេជ្ជបណ្ឌិត​បានចាប់ផ្ដើម​ពិនិត្យ​ទារក​នោះ ឃើញថា​មិន​របួស​អ្វី​ទេ បើទោះជា​សុនខ​នោះ​ពាំ​ជាច្រើន​ម៉ោង​ក្ដី​។​

​    ​អាជ្ញាធរ​ប្រទេស​អូ​ម៉​ង់ បាន​ឆែក​គ្រប់​មន្ទីរពេទ្យ​ក្រែងលោ​សុនខ​នោះ​លួច​ពាំ​ទារក​ចេញមក​។ យ៉ាងណាមិញ​ទារក​ទាំងអស់​នៅ​ជាមួយ​ម្ដាយ​របស់​ពួកគេ​ទាំងអស់​។​

​    ​មនុស្ស​នៅ​ទី​នោះបាន​ប្រាប់​ទៅ​ប៉ូលិស​ថា មាន​ស្ត្រី​ម្នាក់​បានមក​បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្ដែ​នាង​បដិសេធ​ពី​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​។ បន្ទាប់មក​នាងរ​ត់ទៅ​ឆ្ងាយ​បាត់​តែម្ដង​។​

​    ​ប៉ូលិស​សង្ស័យថា​នេះ​ប្រហែលជា​ម្ដាយ​របស់​ទារក បាន​ទុក​គាត់​ចោល​ទីណា​មួយ​ដែល​មនុស្ស​មិនអាច​រកឃើញ ប៉ុន្ដែ​សុនខ​នោះបាន​រកឃើញ​ទារក​នោះ​៕

adverise with khmeread
ប្រភព៖ mindxplore

មតិយោបល់