adverise with khmeread Deed9d89 5c80 4ad2 bfd2 94f7f857d552

បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​៣​នាក់ ខ្មែរ​២​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នឹង​បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​៣​នាក់ ខ្មែរ​២​នាក់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា ​ស្អែក​នេះ  បន្ទាប់ពី​បាន​បង្ក្រាប​កាលពី​នៅវេលា​ម៉ោង១ និង​៣០ នាទី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០១៦​ដកហូត​ថ្នាំញៀន​បាន​ជាង​១​គីឡូក្រាម។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះជួល​ភូមិ​ដង្កោ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។​

    ជា​លទ្ធផល ទី​១.​ចាប់​ជនល្មើស​៥​នាក់ (​ប្រុស​)​ខ្មែរ​២​នាក់ នី​ហ្ស៊េ​រី​យ៉ា​៣​នាក់​ ​និងទី​២.​ចាប់យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ទឹកកក​ទម្ងន់១គ​ក្រ ០៩៨,១១៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់