adverise with khmeread E5b8ddda 6c04 4b54 8b7d 022bd8d9f9dc

ឈរ​លក់​ថ្នាំញៀន ដូច​លក់​ស្ករ​គ្រាប់​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន​នៅ​ថ្ងៃទី១៥ ខែ​ឧសភា ​ឆ្នាំ២០១៦ ម៉ោង០១ ​និង៣០ រំលង​អា​ធ្រា​ត្រ ត្រង់ចំណុច​ផ្លូវ១០៥ កែង​ផ្លូវ ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន ខណៈ​ពួកគេ​កំពុង​ចែកចាយ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ប្រុស០២នាក់ មានឈ្មោះ ហ៊ំ ពុធ​វីរៈ ភេទប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ឈ្មោះ ប៉ោ តារា​រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៣៦ ផ្លូវ១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន។​

    វត្ថុតាង​ដកហូត ៖ ម៉្សៅ​ក្រាម​ស​ថ្លា 02 កញ្ចប់​តូច ,​ម៉ូ​តូ០១គ្រឿង ម៉ាកនិ​ច ពណ៌បៃតង លាយខ្មៅ ពាក់​ស្លាក​លេខ 1BV-8709 ភ្នំពេញ។ បច្ចុប្បន្ន​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់