C947710c 3b97 4d72 a335 a7f9487f1afa

បុរស​ម្នាក់​ទំនង​ធ្លាក់​ពីលើផ្ទះ​វិឡា​សង់​ថ្មី​ស្លាប់​ដេក​ផ្កាប់មុខ​

      ភ្នំពេញ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ខណៈ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ផ្កាប់មុខ នៅលើ​គំនរ​ថ្ម ឋិត​នៅក្បែរ​អាគារ​សង់​ថ្មី ក្រុម​៥ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

      សាក្សី​ឃើញ​ហេតុការណ៍​និយាយថា ជ​នង​គ្រោះជា​ជាងឈើ​ធ្វើ​ផ្ទះ​វីឡា​ជាប់​ទីតាំង​ស្លាប់​នោះ ហើយ​មុនពេល​កើតហេតុ​វេលា​ម៉ោង​៤​រសៀល​ម្សិលមិញ​គេ​ឃើញ​ជនរងគ្រោះ​និង​កម្មករ​ឯទៀត​បាននាំគ្នា​ផឹកស្រា​បៀរ​អស់​២​កេស អាច​ជាការ​ស្រវឹង​មិនទាន់​ស្វាង​ទើប​បណ្តាលឱ្យ​ធ្លាក់​ស្លាប់​ពីលើផ្ទះ​វិឡា​នេះ មក​ខ្ទាតចូល​ដី​ឡូ​តិ៍​ដែល​ឋិត​ជាប់​វិឡា​ខាងលើ​។​

      នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ​ជុំវិញ​ករណីនេះ​ដើម្បី​រកឱ្យឃើញ​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​បុរស​រូប​នោះបាន​ធ្លាក់​ស្លាប់​និង​រក​អំពី​អត្តសញ្ញាណ​ផង៕

អ្នកនឹងចូលចិត្ត

មតិយោបល់