adverise with khmeread 635987275657724315 moranoepa italy oldest person

ជួប​ជាមួយ​លោកយាយ​ជនជាតិ​អ៊ីតាលី​អាយុ ១១៦ ឆ្នាំ ដែល​ប្រហែលជា​មនុស្ស​នៅរស់​ចុងក្រោយ​កើត​ក្នុង​ទសវត្សរ៍ ១៨០០

    ​មនុស្ស​នៅរស់​ដែលមាន​វ័យចាស់​ជាងគេ​បំផុត​លើ​ពិភពលោក និង​ជា​មនុស្ស​ម្នាក់​គត់​ដែល​ឆ្លងកាត់​បី​សតវត្សរ៍​គឺជា​ស្ត្រី​អ៊ីតាលី​ម្នាក់​ដែល​ចូលចិត្ត​ពិសា​ស្រា​ម៉ាក​ល្បី​និង​ស៊ុត​ឆៅ​។ គាត់​រស់​បានយូរ​គឺ​ដោយសារ​ទទួលទាន​ស៊ុត​ឆៅ​រាល់ថ្ងៃ ឆាប់​ចូល​គេង និង​រក្សា​ភាព​នៅ​លីវ​។ 

​    ​លោកយាយ Emma Morano បានទទួល​ដំណឹង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា លោកយាយ Susannah Mushatt Jones អ្នកក្រុង​ញូ​វ​យក​ដែលមាន​វ័យចាស់​ជាង​គាត់​ប៉ុន្មាន​ខែ បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ធ្វើឱ្យ​លោកយាយ Morano ក្លាយជា​មនុស្ស​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក នៅ​អាយុ ១១៦ ឆ្នាំ​។ 

​    ​លោកស្រី Rosi Santoni អ្នក​មើលថែ​មនុស្ស​ចាស់​បាន​ប្រាប់​វេ​ប​សាយ Telegraph ថា បន្ទាប់ពី​ឮដំណឹង​អំពី​តំណែង​ថ្មី​របស់គាត់ (​មនុស្ស​ចាស់​បំផុត​) លោកយាយ Morano បាន​និយាយថា "​ឱ​ព្រះ​អឺយ ខ្ញុំ​ម៉េច​ក៏​ចាស់​យ៉ាងនេះ​"​។ 

​    ​លោកយាយ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បានកើត​នៅ​តំបន់ Piedmont នៃ​អ៊ីតាលី​ភាគ​ខាងជើង នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៨៩៩​។ ឥឡូវ​គាត់​រស់នៅ​ទីក្រុង​មាត់បឹង​តូច​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​ស្វ៊ី​ស​។ វេជ្ជបណ្ឌិត​ជាច្រើនរូប​បាន​ទៅពិនិត្យ​ជំងឺ​ជាច្រើន​ដល់ៗ​ផ្ទះ ប៉ុន្តែ​សម្រាប់​លោកយាយ​អាយុ ១១៦ ឆ្នាំ​រូបនេះ សុខភាព​គាត់​គឺ​រឹងប៉ឹង​ល្អ​ណាស់​។ 

​    ​កាល​នៅ​វ័យ​ជំទង់ វេជ្ជបណ្ឌិត​បាន​ប្រាប់​ឱ្យ​គាត់​ទទួលទាន​ស៊ុត​ឆៅ​សម្រាប់​អាកា​រៈ​ស្លេកស្លាំង​របស់គាត់ ហើយ​ចាប់តាំងពី​ពេល​នោះមក​គាត់​បាន​ពិសា​ស៊ុត​ឆៅ​រៀងរាល់ថ្ងៃ​រហូតមក​។ នេះ​បើ​ផ្អែក​តាម​ប្រវត្តិរូប​ចុះផ្សាយ​លើ​កាសែត New York Times កាលពី​ឆ្នាំ ២០១៥​។ គាត់​ក៏​ពិសា​សាច់​ចិញ្ច្រាំ និង​មី​ប៉ា​ស្តា​រាល់ថ្ងៃ​ផងដែរ​។ 

​    ​គាត់​បាន​ប្រាប់ New York Times ថា​ការចាកចេញ​ពី​អាពាហ៍ពិពាហ៍​មិន​សប្បាយចិត្ត​ក៏បាន​ជួយ​គាត់​ឱ្យ​រស់​បានយូរ​ដែរ​។ ទោះបី​មាន​អ្នក​ចូលមក​ចែចូវ​ជាច្រើន គាត់​បាន​និយាយថា "​ខ្ញុំ​មិន​ចង់ឱ្យ​នរណាម្នាក់​មក​ត្រួត​នោះទេ​"​។ គាត់​បានធ្វើការ​នៅ​រោងចក្រ​មួយ ហើយ​បន្ទាប់មក​ធ្វើជា​ចុងភៅ​រហូតដល់​អាយុ ៧៥ ឆ្នាំ​ទើប​ចូលនិវត្តន៍ ពោលគឺ​ចូលនិវត្តន៍ ៤១ ឆ្នាំ​មកហើយ​៕

adverise with khmeread
ប្រភព៖ វ៉ាស៊ីនតោន​ប៉ុស្តិ៍​

អ្នកនឹងចូលចិត្ត

មតិយោបល់