adverise with khmeread 0

Fan Bingbing ពោះធំ​ជាង​មុន តើ​នាង​មាន​ផ្ទៃពោះ​ឬ​?

​    ​តារា​សម្តែង​ចិនដីគោក Fan Bingbing និង Jerry Lee មាន​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ចាប់តាំងពី​ពួកគេ​បានប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ពួកគេ​ជា​សាធារណៈ​នាពេល​កន្លងមក​។​

​    ​ក្នុងអំឡុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​មួយ Bingbing បានប្រកាសថា Jerry គឺជា​មិត្ត​ប្រុស​របស់​នាង​ពិតប្រាកដ​មែន ហើយ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួកគេ​ទាំង​ពីរបាន​ចុះឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​សម្ងាត់​មួយ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​អ្នក​ទាំងពីរ​មិនបាន​ទទួលស្គាល់​ជាមួយ​វា​នោះឡើយ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។​
​    ​
​    ​នាពេល​ថ្មីៗ​នេះ Bingbing ត្រូវបាន​គេ​ប្រទះឃើញ​ស្លៀក​សម្លៀកបំពាក់​ឈុត​ពណ៌​ក្រហម​រឹប​មួយឈុត​ដ៏​ស្រស់ស្អាត​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ជួបជុំ​អ្នកសិល្បៈ​មួយ​នៅក្នុង​ទីក្រុង​សៀង​ហៃ ដែល​រ៉ូ​ប​មួយឈុត​នោះ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ថា ទំហំ​ពោះ​របស់​នាង​ហាក់ដូចជា​ខុសប្លែក​ពី​ធម្មតា​។​

​    ​ហេតុនេះហើយ វា​បានធ្វើឱ្យ​មហាជន​មាន​មន្ទិល​សង្ស័យថា រូបរាង​របស់ Bingbing ហាក់ដូចជា​ស្ត្រី​ដែលមាន​គ​ត៌ ៣​ខែ​អ៊ីចឹង ហើយ​ទន្ទឹមនឹងនោះ​នាង​ក៏មាន​ជំនួយការ​ផ្ទាល់ខ្លួន​ចេញ​មកជួយ​ជំនួស​ដៃជើង​ពេញ​មួយ​កម្មវិធី​ផងដែរ​។

​    ​តើ​អ្នក​យល់ថា​នាង​មាន​ផ្ទៃពោះ​ដែរ​ទេ​?៕

adverise with khmeread
ប្រភព៖ Asian-enews-portal

មតិយោបល់