adverise with khmeread 1

Angelababy ស្ថិតក្នុង​ឯកសណ្ឋាន​សិស្សសាលា​ពិតជា​គួរឱ្យ​ស្រឡាញ់​

​    ​តារា​សម្តែង និង​ជា​តារាចម្រៀង​សញ្ជាតិ​ចិន Angelababy កំពុង​នឹង​ទទួលបាន​ភារកិច្ច​ដ៏​មមាញឹក​មួយ​ក្នុង​ការថត​ខ្សែភាពយន្ត​ភាគ​ចិនដីគោក​ដែលមាន​ចំណងជើង​ថា Hurry Up, Brother ដែល​កំពុងដំណើរការ​ថត​នាពេល​បច្ចុប្បន្ននេះ​។​

​    ​នៅក្នុង​ខ្សែភាពយន្ត​មួយ​នេះ នាង​តម្រូវឱ្យ​ដើរតួ​ជា​សិស្សសាលា ទន្ទឹមនឹងនោះ Angela ក៏បាន​បង្កឱ្យមាន​ការ​ចាប់អារម្មណ៍​ខ្ពស់​ផងដែរ​ទៅលើ​ឯកសណ្ឋាន​សិស្សសាលា​របស់​នាង​។​

​    ​តារា​សម្តែង​វ័យ ២៧​ឆ្នាំ​រូបនេះ បាន​ចង​សក់​របស់​នាង​ក្នុង​ស្ទីល​ម៉ូត​កន្ទុយ​ពីរ ហើយ​វា​បានធ្វើឱ្យ​នាង​មើលទៅ​ពិតជា​មាន​សម្រស់​ស្រស់​ឆើតឆាយ ដែល​វា​ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​ចំណាប់​ខ្ពស់​ពី​សំណាក់​មហាជន​យ៉ាងពិត​ប្រាកដ​។​

​    ​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ចុងក្រោយ​មួយ​នេះ គឺ​ស្ថិតនៅក្នុង​ឈុត​ឆាក​ក្រុម​សមាជិក​សិស្សសាលា​បានធ្វើ​ការវិល​ត្រឡប់មក​កាន់​ជីវិត​នៃ​សិស្ស​អនុវិទ្យាល័យ​វិញ ដោយ​ពួកគេ​បានទទួល​ទាន​អាហារ​ថ្ងៃត្រង់ និង​ចូលរៀន​ម៉ោង​រូបវិទ្យា​ជាមួយគ្នា​៕

adverise with khmeread
ប្រភព៖ Asian-enews-portal

មតិយោបល់