adverise with khmeread Bangkok university 2645483b

និស្សិត​ពេទ្យ​ថៃ ៣ នាក់​ដែល​លួច​បើក​ចម្លង​ឯកសារ​ពេល​ប្រឡង​អាច​អត់​ជាប់ទោស ព្រោះ​បច្ចេកវិជ្ជា​ទំនើប​ជាង​ច្បាប់​ពេក​

​    ​ប៉ូលិស និង​សាកលវិទ្យាល័យ Rangsit University បាន​កំពុង​សហការគ្នា​ក្នុង​បំណង​កាត់ទោស​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការលួចចម្លង​ឯកសារ​តាម​បច្ចេកវិជ្ជា​ខ្ពស់ អំឡុង​ការប្រឡង​ចូលរៀន​មហាវិទ្យាល័យ​ពេទ្យ​។ 

​    ​ប៉ុន្តែ​ពួកគេ​និយាយថា កង្វះ​ច្បាប់​ក្នុងការ​ដោះស្រាយ​ការលួចចម្លង​ដោយផ្ទាល់​នៅតាម​សាកលវិទ្យាល័យ​ឯកជន​បាន​កំពុង​ធ្វើឱ្យ​ករណីនេះ​ពិបាក​យកមក​ផ្តន្ទាទោស​។​

​    ​លោក Krisanaphong Poothakool ប្រធាន​វិទ្យាស្ថាន​រដ្ឋបាល​បទឧក្រិដ្ឋ និង​យុត្តិធម៌​នៅ​សាកលវិទ្យាល័យ Rangsit University និង​ជា​សមាជិក​ក្រុម​ស៊ើបអង្កេត​បាន​និយាយថា "​យើង​កំពុង​ស្វែងរក​ច្បាប់​ពាក់ព័ន្ធ ដូចជា បទ​ល្មើ​ល​លួច និង​កេង​បន្លំ​"​។​

​    ​លោក Kornwat Hanpradit អធិការ​ប៉ូលិស​សង្កាត់ Pak Khlong Rangsit បាន​និយាយថា អាជ្ញាធរ​មកទល់​ឥឡូវ​មិនអាច​ចាត់ការ​ផ្លូវច្បាប់​ប្រឆាំង​និស្សិត​ទាំងនោះ​បានទេ ព្រោះ​គេ​មិន​ច្បាស់​ថា​តើ​ពួក​និស្សិត​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ​"​។ 

​    ​លោក​និយាយថា "​យើង​កំពុង​ស្ថិតក្នុង​ដំណើរការ​សាកសួរ​មនុ​ស្ស​ដែល​ពាក់ព័ន្ធ​"​។  

​    ​និស្សិត​បីនាក់​នោះ​ដែល​គេ​ចាប់បាន​កំពុង​លួច​ចម្លង​ពេល​ប្រឡង​បាន​ជាប់​ក្នុង​បញ្ជី​ខ្មី​របស់​សាកលវិទ្យាល័យ Rangsit University និង​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ថៃ​រួចហើយ ប៉ុន្តែ​លោ​កស​កិ្ត​៤​កន្លះ Krisanaphong បាន​និយាយថា សាកលវិទ្យាល័យ​ចាត់ទុក​រឿងនេះ​សំខាន់​ខ្លាំងណាស់ និង​សង្ឃឹមថា​បន្ត​ប្តឹង​ករណីនេះ​បន្ថែមទៀត​ព្រោះ​វា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាគី​ទី​បី​។ 

​    ​និស្សិត​ទាំងនោះ​ត្រូវគេ​ចាប់បាន​ប៉ុនប៉ង​ប្រើប្រាស់​នាឡិកា​ឆ្លាត​ដើម្បី​ទទួលបាន​ចម្លើយ​សម្រាប់​សំណួរ​ប្រឡង​ចូល​សាលា​ពេទ្យ ក្នុង​គម្រោងការ​យ៉ាង​ជាក់​នឹង​ភ្នែក​មួយ​រៀបចំឡើង​ដោយ​សាលាបង្រៀន​មួយ​។ 

​    ​សាលា​នោះបាន​បញ្ជូន​អ្នកតំណាង​ឱ្យទៅ​អង្គុយ​ប្រឡង​ដោយ​ពាក់​វ៉ែនតា​បំពាក់​កាមេរ៉ា ដែល​គេ​ប្រើ​ដើម្បី​កត់ត្រា​សំណួរ​រូ​ច​បញ្ជូនទៅ​គ្រូៗ​នៅ​សាលា​មួយទៀត​។ 

​    ​តាម​ដឹង និស្សិត​ទាំងបី​បាន​យល់ព្រម​បង់​ម្នាក់ ៨០ ម៉ឺន​បាត​ឱ្យទៅ​សាលា​នោះ ប្រសិនបើ​ពួកគេ​ប្រឡង​ជាប់​៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់