adverise with khmeread 1

Suarez ឈ្នះ​ពានរង្វាន់ Pichichi ស្របពេល Barcelona លើក​ពាន La Liga

    ​គ្រាប់​បាល់ Hat-Trick របស់​កីឡាករ Luis Suarez នៅ​ទឹកដី Granada កាលពី​យប់មិញ បានធ្វើឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ​គ្រង​ពានរង្វាន់ Pichichi ដោយសារ​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ​។​

​    ​លទ្ធផល ៣-០ របស់ Barcelona នៅ​ទឹកដី Estadio Nuevo Los Carmenes បាន​ជួយ​ឱ្យ​ក្រុម​នៅ​តំបន់​កាតា​ឡាន​មួយ​នេះ​លើក​ពាន​លី​ក​កំពូល​ពីរ​ឆ្នាំ​ជាប់​គ្នា ខណៈ​ពួកគេ​បានឈ្នះ​ការប្រកួត​ប្រាំ​លើកចុងក្រោយ​ដើម្បី​នាំមុខ​ក្រុម Real Madrid មួយ​ពិន្ទុ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​ចំនួន ១៤ គ្រាប់​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត​ចំនួន​ប្រាំ​លើកចុងក្រោយ និង​បញ្ចប់​រដូវ​កាល​នេះ​ជាមួយ​គ្រាប់​បាល់​សរុប ៤០ គ្រាប់​ក្នុងការ​ប្រកួត​ចំនួន ៣៥ លើក​។​

​    ​កីឡាករ Cristiano Ronaldo បា​នរក​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​នៅ​ទឹកដី Deportivo La Coruna កាលពី​ម្សិលមិញ​នេះដែរ ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់ Real Madrid រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​ក្នុង​តង់​ទីមួយ​និង​បានបញ្ចប់​យុទ្ធនាការ​បាល់ទាត់ La Liga រដូវ​កាល​នេះ​ជាមួយ​គ្រាប់​បាល់​សរុប ៣៥ គ្រាប់​។​

​    ​Luis Suarez ក៏មាន​គ្រាប់​បាល់ Assist ចំនួន ១៦ គ្រាប់​ស្មើ​ជាមួយ Messi ផងដែរ​។​

​    ​គ្រាប់​បាល់ ៤០ គ្រាប់​របស់គាត់​ក៏​ហាក់ដូចជា​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំ​ទ្វីបអឺរ៉ុប​ក្នុង​រយៈពេល​បី​រដូវ​កាល ខណៈ​ខ្សែប្រយុទ្ធ Napoli កីឡាករ Gonzalo Higuain និង​ខ្សែប្រយុទ្ធ Benfica កីឡាករ Jonas ត្រូវការ​ប្រាំពីរ​គ្រាប់​និង​ប្រាំបួន​គ្រាប់​ទៀត​ទើប​មានលទ្ធភាព​តាម​ស្មើ​កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​។​

​    ​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ដំបូង​របស់គាត់​នៅ​ក្លឹប Barcelona កីឡាករ Suarez បាន​ទម្លាយ​សំណាញ់​ចំនួន ៨៣ គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៩៥ ប្រកួត ដែល​ច្រើនជាង ៨២ គ្រាប់​ដែល​គាត់​ធ្វើបាន​ដូចគ្នា​នៅ​ក្លឹប Liverpool ក្នុង​រយៈពេល​បី​រដូវ​កាល​៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់