adverise with khmeread Img 0319 1024x768

ការរៀប​ចំក្បាល​ដំណេក​តាម​ឆ្នាំ​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​និង​លើករាសី​ឱ្យ​ខ្ពស់​សម្រាប់​មនុស្ស​នៅ​លីវ​

    ​តាម​ជំនឿ ការរៀប​ចំក្បាល​ដំណេក​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​ក្រៅពី​ធ្វើឱ្យមាន​របៀបរៀបរយ​ល្អ​ហើយ​នោះ កន្លែងដេក​នៅ​ជួយ​លើក​ដួង​រាសី​ឱ្យបាន​ខ្ពស់ត្រដែត​ទៀតផង ។​

​    ​តើ​គួរ​រ​រៀបចំ​ទិស​ក្បាល​ដំណេក​តាម​ឆ្នាំ​កំណើត​បែបណា​ដើម្បីឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​? ។ ដើម្បី​ធ្វើឱ្យបាន​ត្រឹមត្រូវ​សូម​អនុវត្តតាម​ក្បួន​ដូចខាងក្រោម​។​

​    ​* អ្នក​កើត​ឆ្នាំជូត​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំឆ្លូវ​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង (​ឦសាន​) ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង (​និរតី​) ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំខាល​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង (​ពាយ័ព្យ​) ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំថោះ​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត ប៉ុន្តែ​ហាម​ដេក​យក​ក្បាល ដំណេក​បែរ​ទៅ​ទិស​ខាងលិច​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំរោង​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង (​និរតី​) ប៉ុន្តែ ហាម​បែរ​ក្បាល ដំណេក​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង (​ឦសាន​) ជាដាច់ខាត​។ 
​    ​* អ្នក​កើត​ឆ្នាំម្សាញ់​: អ្នក​កើត​ឆ្នាំម្សាញ់​គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំមមី​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក ទៅ​ទិស​ខាងជើង​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំមមែ​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ខាងត្បូង (​និរតី​) ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង (​ឦសាន​) ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំវក​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង (​ពាយ័ព្យ​) ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំរកា​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង (​ពាយ័ព្យ​) ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំច​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង (​ឦសាន​) ប៉ុន្តែ​ហាម​ប្រើ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ខាងត្បូង (​និរតី​) ជាដាច់ខាត​។​
​    ​* អ្នក​កើត​ឆ្នាំកុរ​: គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង​ជាដាច់ខាត​។​

​    ​ចំពោះ​ប្តី​ប្រពន្ធ​ដេក​គ្រែ​ជាមួយគ្នា គឺ​យក​មេ​គ្រួសារ​ធ្វើជា​គោល បានន័យថា ប្រសិនបើ​ស្វាមី​ជា​មេ​គ្រួសារ​កើត​ឆ្នាំខាល ដូច្នេះ​ត្រូវ​បែរ​ក្បាល​ដំណេក​ទៅ​ទិសខាងកើត មិន​ថា​ភរិយា​កើត​ឆ្នាំ​ណា​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់