adverise with khmeread 1

តារា​សិច​ជប៉ុន Sora Aoi ទទួលបាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្រោយ​ប្រទះឃើញ​នាង​កំពុង​ថត​ខ្សែភាពយន្ត​នៅ​រដ្ឋ Penang

    ​រូបថត​មួយ​សន្លឹក​របស់​តារា​សិច​ជប៉ុន​ដ៏​ល្បីល្បាញ Sora Aoi ដែល​គេ​ប្រទះឃើញ​កំពុងធ្វើដំណើរ​នៅលើ​ស៊ីក្លូ​កង់​បី​ជាមួយនឹង​បុរស​ម្នាក់​នៅក្នុង​រដ្ឋ Penang របស់​ម៉ាឡេស៊ី​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​គេហទំព័រ​សា​ព័ត៌មាន​ម៉ាឡេស៊ី Kwong Wah Yit Poh បាន​រាយការណ៍​ថា តារា​សម្តែង​វ័យ ៣២​ឆ្នាំ​រូបនេះ​កំពុងស្ថិត​នៅក្នុង​ទីក្រុង George ដើម្បី​ធ្វើ​ការថត​ខ្សែភាពយន្ត​បែប​រន្ធត់​របស់​នាង​។​

​    ​Aoi ក៏បាន​ធ្វើការ​ផុស​រូបភាព Selfie ដោយផ្ទាល់​ខ្លួន​របស់​នា​ង​ទៅលើ​បណ្តាញ​សង្គម​ផងដែរ ដោយ​នាង​បានបញ្ជាក់​ផងដែរ​ថា​នាង​ពិតជា​បាន​ស្នាក់​នៅក្នុង​រដ្ឋ Penang ដើម្បី​ថត​ខ្សែភាពយន្ត​របស់​នាង​ដែល​កំពុង​នឹង​ដំណើរការ​នាពេល​បច្ចុប្បន្ន​នេះ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់