adverise with khmeread 6e5405c3 4e26 4e68 9404 1ad5bf7bb81d

មុខ​ចឹ​ង​សោះ​! ល្បី​ខាង​លួច​...

      ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ទើប​ចេញពី​ព​ន្ធា​គារ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី១៣ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង
១១​កន្លងទៅនេះ ពីបទ​លួច​ម៉ូតូ​របស់​អ្នកស្រុក​រាប់​ភលេច ហើយ​ក្រោយមក​លាក់ខ្លួន​នៅ​ស្រុក​មេមត់។​

      ប៉ូលិស​និយាយថា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​សួង បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ
​ឈ្មោះ ម៉េ​ត ចំរើន ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​មុខសញ្ញា​ទើប​ចេញពី​ព​ន្ធា​គារ កាលពី
​ឆ្នាំ​២០១៣។​

      ប៉ូលិស​បន្តថា ក្រោយ​ចេញពី​គុក​បុគ្គល​រូបនេះ​មិនបាន​កែខ្លួន​នោះទេ កន្លងមក​បាន​ប្រព្រឹត្ត​បទល្មើស​ដូចខាងក្រោម មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន
លេខ​៥៣៤ ព​.​ស របស់​តុលាការខេត្ត​កំពង់ចាម ពីបទលួច កាលពី​ថ្ងៃទី​២៩ ​តុលា​ ឆ្នាំ​២០១៣ នៅ​ស្រុក​ពញាក្រែក ខេត្តកំពុងចាម ,​មាន​សំណុំរឿង
​សេសសល់​លើ​ករណី លួច ម៉ូតូ​ស៊េរី​២០០៨ នៅ​ស្រុក​ក្រូចឆ្មារ​និង​ជា​មុខសញ្ញា​កំពុង​គ្រប់គ្រង​ក្នុង​បញ្ជី​លើ​ករណី​លួច​កន្លងមក​នៅ​ស្រុក​មេមត់
ផងដែរ​។​

      បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ម៉ូតូ​ចំនួន ០២​គ្រឿង នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សួង។ ប៉ូលិស​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ
ដែល​បាន​បាត់​ម៉ូតូ​កន្លងមក សូម​ទំនាក់ទំនង​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​ពាក់ព័ន្ធ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់